បន្ទាប់ពី OPPO ប្រកាសដាក់សម្ពោធនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno13 Series 5G ជាផ្លូវការ កាលពីប៉ុន្មានថ្ងៃមុននេះ សង្កេតឃើញថាសន្ទុះនៃចំនួនអតិថិជនដែលបាន Pre-Order មានចំនួនច្រើនលើសពីការរំពឹងទុក។ សម្រាប់ OPPO Reno13 Series 5G គឺជាស្មាតហ្វូនដែលកំពុងពេញនិយមខ្លាំងនាដើមឆ្នាំ 2025 ជាមួយសមត្ថភាពថតនៅក្នុងទឹកដំបូងគេនៅកម្ពុជា។

OPPO Reno13 Series 5G បានបង្ហាញខ្លួនរហូតដល់ 3 ម៉ូដែល Reno13 F | Reno13 5G | Reno13 Pro 5G ដែលជាជម្រើសងាយស្រួលដល់អតិថិជនក្នុងការសម្រេចចិត្ត ប៉ុន្តែស្មាតហ្វូនទាំងនេះសុទ្ធតែមានសមត្ថភាពអាចថតក្នុងទឹកបានដូចៗគ្នាជាមួយបច្ចេកវិទ្យាការពារទឹកកម្រិត IP69 ដែលអាចធន់ក្នុងជម្រៅទឹក 2m រយៈពេល 30នាទី និងធន់ទឹកក្តៅកម្រិត 80អង្សាឯណ្ណោះ។ OPPO Reno13 Series 5G ក៏បានបំពាក់នូវមុខងារថតរូប AI Livephoto ផ្តល់នូវភាពងាយស្រួលដោយអាចថតរូបភាពមានចលនាបានរហូតដល់ 3វិនាទី ព្រមទាំងអាចរើសប្លង់រូបភាពថ្មីដែលអ្នកគិតថាល្អចេញពីរូបដែលអ្នកបានថតរួចហើយថែមទៀតផង។ OPPO Reno13 Series 5G បំពាក់មកជាមួយ AI ទំនើបៗជាច្រើនសម្រាប់ជំនួយដល់ការថតរូប និងជាជំនួយដល់ការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

ទិញ Reno13 F តម្លៃ $299 | Reno13 5G តម្លៃ $499 | Reno13 Pro 5G តម្លៃ $699 ថែមជូន៖
• ប្រអប់កាដូពិសេស
• OPPO Care+
• ស៊ីមកាតលេខពិសេសតម្លៃ $168
• បណ្ណធានា 1ឆ្នាំ និងសេវាថែទាំ
អ្វីដែលកាន់តែអស្ចារ្យក្រុមហ៊ុន OPPO, ធនាគារ វីង និងក្រុមហ៊ុន Wing Inter logistics Technologies បានសហការចាប់ដៃគ្នាដើម្បីភាពងាយស្រួល និងផ្តល់ជម្រើសកាន់តែច្រើនទៅដល់អតិថិជនសម្រាប់ការបង់រំលស់នូវស្មាតហ្វូនស៊េរីថ្មី OPPO Reno13 Series 5G ផងដែរ។
• ទិញ OPPO Reno13 F ជាមួយសេវា រំលស់ឌីជីថល របស់ធនាគារ វីង លោកអ្នកអាចបង់ចាប់ពី $28/ខែ ដោយមិនចាំបាច់តម្រូវឲ្យមានឯកសារ ឬអ្នកធានាឡើយ។
• ទិញ OPPO Reno13 5G ជាមួយសេវាកម្មរំលស់ឌីជីថលរបស់ធនាគារ វីង បង់ចាប់ពី $47/ខែ ដោយមិនចំបាច់តម្រូវឲ្យមានឯកសារ ឬអ្នកធានាឡើយ។
នៅចាំអីទៀត? អាចស្វែងរកទីតាំងហាង OPPO ជាដៃគូដែលនៅជិត ជាពិសេសផ្តល់ភាពងាយស្រួលនិងមិនមានភាពស្មុគស្មាញច្រើនឡើយ៕