កំពូលតារាចម្រៀងរ៉េប ឧកញ៉ា ខេមរះ សិរីមន្ត ប្រកាសគាំទ្រ ពេញទំហឹងក្រោយនាយករដ្ឋមន្ត្រី កម្ពុជា ហាមឃាត់មិនអោយអ្នកចម្រៀងរ៉េបដាក់ពាក្យពេចន៍អសីលធម៍ក្នុងចម្រៀង...
Heang
-

កម្សាន្ត ៖ បើនិយាយពីកំពូលតារាចម្រៀងប្រុសដ៏ល្បីឈ្មោះលោក ឧកញ៉ា ខេមរៈ សិរីមន្ត ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ច្បាស់ជាមិនខាន តាមរយៈទេពកោសល្យ សិល្បៈពីកំណើតរបស់លោក ។ លោក ឧកញ៉ា ខេមរៈ សិរីមន្ត បច្ចុប្បន្នឃើញថាលោកនៅតែឈរជើងយ៉ាងរឹងមាំ នៅក្នុងវិស័យសិល្បៈ តាមរយៈបទចម្រៀងពិរោះៗជាច្រើនបទរបស់លោក ។ 

យ៉ាងណាមិញអ្វីដែលគួរអោយកោតសម្គាល់នោះគឺ មួយរយៈចុងក្រោយមកនេះគឺលោកតែងតែចេញមុខមកកែលម្អរជាបន្តបន្ទាប់ជុំវិញរឿងប្អូនៗសិល្បៈជំនាន់ក្រោយចេញច្រៀងបទចម្រៀងរ៉េបដែលអមមកជាមួយនិងពាក្យពេចន៍ មិនសមរម្យ ជេរគ្នានៅក្នុងបទចម្រៀង ។ 

ទន្ទឹមគ្នានេះដែរជុំវិញរឿងបទចម្រៀងរ៉េបជេរគ្នានេះ សូម្បីតែសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏លោកបានមានប្រសាសន៍ណែនាំឱ្យក្រុមអ្នកចម្រៀងរ៉េប និងតារាចម្រៀង មិនត្រូវប្រើប្រាស់ពាក្យជេរប្រមាថ ដូចបរទេសនោះទេ ត្រូវរក្សាភាពថ្លៃថ្នូរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវពង្រឹងបន្ថែមដល់តារាចម្រៀងរ៉េប ដើម្បីកុំឱ្យលើសព្រំដែនសីលធម៌ ។ ជាមួយគ្នានេះមហាជនក៏បានឃើញលោក ឧកញ៉ា ខេមរៈ សិរីមន្ត បានសម្តែងការគាំទ្រយ៉ាងពេញទំំហឹងចំពោះប្រសាសន៍លើកឡើងខាងលើរបស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនិងការពង្រឹងបន្ថែមដល់តារាចម្រៀងរ៉េប ដើម្បីកុំឱ្យលើសព្រំដែនសីលធម៌ផងដែរ ៕ 

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម ៖