កម្សាន្ត ៖ ជាការពិតណាស់បច្ចុប្បន្ន កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញាតំណាងកម្ពុជា Miss Grand Camdodia 2022 មួយរូបដែលកំពុងតែទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងពីសំណាកមហាជនគ្រប់ស្រទាប់លើសមត្ថភាព ចំណេះដឹង និងរូប សម្រស់ស្រស់សោភារបស់បរវកញ្ញារូបនេះ។

ជាមួយគ្នានេះដែរនាពេលថ្មីៗនេះអ្នកគាំទ្រតារាស្រីរូបនេះពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានការបង្ហោះវិដេអូប៉ុន្មានឃ្លីបនៅលើបណ្តាញសង្គម ដោយបានបង្ហាញពីសកម្មភាពច្រៀងសមឆាករបស់នាងជាមួយនិងកំពូលតារាសម្តែងប្រុសជួរមុខប្រចាំប្រទេសថៃគឺលោក boy pakorn ផងដែរ ។
ក្រោយឃើញបែបនេះទាំងអ្នកគាំទ្ររបស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង លោក boy pakorn គឺពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញអ្នកទាំងពីរបានរួមការងារជាមួយគ្នាលើកដំបូង នៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀតនោះគឺអ្នកគាំទ្រចង់ឃើញអ្នកទាំងពីរមានការសម្តែងរួមគ្នាបែបនេះច្រើនទៀតនៅថ្ងៃខាងមុខទៀតផង ៕

















