ភ្ញាក់ផ្អើលនាពេលថ្មីៗនេះមានបុរសអ្នករត់តាក់ស៊ីម្នាក់ ដោយសារបាត់ស្លាកឡានមួយថ្ងៃ មិនអាចរង់ចាំធ្វើផ្លាកលេខថ្មី ខ្លាចបាត់បង់ប្រាក់ចំណូល ទើបយកផ្លាកលេខ ខ.ម មកចាប់រត់បណ្តោះអាសន្ន ។
ជាមួយគ្នានេះដែរបើយោងតាមការបញ្ជាក់របស់លោកស្រី បានស្រី មុំ អភិបាលខេត្តប៉ៃលិន បានអោយដឹងដូច្នេះថា ៖« ការយល់ដឹងអំពីច្បាប់ប្រើប្រាស់ផ្លាកលេខរថយន្តកន្លងទៅ អ៊ំពូបងប្អូនជាមន្រ្តី ឬ ជា អ្នកបើកបររថយន្តបំរើសេវាដឹកជញ្ចូនវិស័យឯកជន ទូទាំងខេត្ត មានការយល់ដឹងគោរពបានល្អ ហើយការគ្រប់គ្រង់ក៍មិនដែរឃើញមានប្រើប្រាស់ផ្លាកលេខល្មើសបែបនេះនៅភូមិសាស្រ្តខេត្តឡើយ ។
ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និង សោកស្តាយចំពោះទង្វើខុសច្បាប់របស់បងប្រុសអ្នករត់តាក់ស៊ីឈ្មោះ ម៉ន រស់នៅភូមិផ្សារព្រំ ដោយសារបាត់ស្លាកឡាន មួយថ្ងៃ មិនអាចរង់ចាំធ្វើផ្លាកលេខថ្មី ខ្លាចបាត់បង់ប្រាក់ចំណូល ទើបបង្ខំយកផ្លាកលេខ ខ.ម មកចាប់រត់បណ្តោះអាសន្នយប់មិញនេះ សូម អ៊ំពូបងប្អូនដទៃទៀតកុំយកគំរូផ្ទុយពីច្បាប់បែបនេះមកអនុវត្តន៍តាម ជាទង្វើខុសច្បាប់ទាំងស្រុង ។ ប៉ៃលិន 11/3/25 » ៕




