អតីតប្រធានាធិបតីហ្វីលីពីន ត្រូវបានចាប់ខ្លួនដោយ តុលាការអន្តរជាតិ ICC ក្រោមសំណុំដ៏គួរអោយរន្ធត់...(វិដេអូ)
Heang
-

អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Manila Ninoy Aquino នៅថ្ងៃអង្គារ បន្ទាប់ពីមានដីកាពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលកំពុងស៊ើបអង្កេតសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្តឹងអតីតមេដឹកនាំរូបនេះ។

លោក រ៉ូឌ្រីហ្គោ ឌូទើតេ អាយុ 79 ឆ្នាំត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានក្នុងប្រទេសហ្វីលីពីនបន្ទាប់ពីការធ្វើដំណើររបស់គាត់ទៅកាន់ទីក្រុងហុងកុង។

សារព័ត៌មាន AP បាននិយាយតាមរយៈការិយាល័យរបស់ប្រធានាធិបតី Ferdinand Marcos ថា ICC បាននឹងកំពុងស៊ើបអង្កេត "ការស ម្លា ប់ ដ៏ធំដែលបានកើតឡើងក្រោមការបង្រ្កាបដ៏ សា ហា វ របស់អតីតប្រធានាធិបតីប្រឆាំងនឹង គ្រឿ ង ញៀ នខុសច្បាប់" ។

គួររំលឹកផងដែរថា នៅក្នុងពេលកាន់អំណាច លោក ឌូទើតេ បានអនុញ្ញាតឱ្យប៉ូលិសបា ញ់ ស ម្លា ប់ ជនសង្ស័យ គ្រឿ ង ញៀ ននៅនឹងកន្លែង ដោយមិនមានការកាត់ក្តី។ ប៉ូលិសនិយាយថា យុទ្ធនាការនេះបានធ្វើឱ្យមនុស្សជាង ៦០០០ នាក់បានស្លាប់ ប៉ុន្តែក្រុមសិទ្ធិមនុស្សបានប៉ាន់ប្រមាណថា តួលេខពិតប្រាកដមានចំនួនរាប់ម៉ឺននាក់។

យ៉ាងណាមិញនេះជាការលើកឡើងដ៏គួរឲ្យចាប់អារម្មណ៍របស់ អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ «តើខ្ញុំបានប្រព្រឹត្តឧក្រិដ្ឋកម្មអ្វី? អំឡុងពេលខ្ញុំនៅក្នុងតំណែង ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដើម្បីស្ថិរភាព និងជីវិតសន្តិភាពរបស់ប្រជាជនហ្វីលីពីន»។ លោក ឌូទើតេ បានថ្លែងបែបនេះ។ «ហេតុអ្វីខ្ញុំគួរធ្វើដូច្នេះ? សម្រាប់ខ្លួនខ្ញុំ គ្រួសាររបស់ខ្ញុំ? តាមពិតទៅ គឺដើម្បីអ្នក កូនរបស់អ្នក និងប្រទេសរបស់យើង»៕