អតីតប្រធានាធិបតីហ្វីលីពីន ត្រូវបានចាប់បញ្ចូនខ្លួនទៅកាត់ក្តីទាំងយប់ នៅក្នុងប្រទេស Netherlands ខណៈកូនស្រីមានក្តីព្រួយបារម្ភជាខ្លាំងពីសុខភាពលោក...(វិដេអូ)
Heang
-

អតីតប្រធានាធិបតីហ្វីលីពីន ត្រូវបានចាប់បញ្ចូនភ្លាមៗតាមយន្តហោះ មិនទុកយូទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅទីក្រុងHague ប្រទេស Netherland ជិត 12 ម៉ោងបន្ទាប់ពីការចាប់ខ្លួនរបស់គាត់នៅ NAIA អតីតប្រធានាធិបតី Rodrigo Duterte បានត្រូវចាប់បញ្ចូនតាមយន្តហោះជួលមួយដែលត្រូវបានគេរាយការណ៍ថានិងធ្វើដំណើរទៅកាន់ទីក្រុងHagueក្នុងប្រទេស Netherlands ។

សុខភាពរបស់លោក មិនល្អទេ ដែលកូនស្រីត្រូវការអោយពេទ្យពិនិត្យ តែត្រូវបានបដិសេធបើទោះសភាពលោកDuterte កាន់តែខ្សោយ។

លោក Duterte ត្រូវបានអនុញ្ញាតឱ្យនាំយកជំនិតចំនួន 3 នាក់ ក្នុងនោះមានអតីតលេខាធិការប្រតិបត្តិ Salvador Medialdea ។ខណៈដែលខាងក្រៅមូលដ្ឋានទ័ព មានប្រជាជន អ្នកសារព័ត៌មានឡោមពទ័្ធពីក្រៅ ។

កូនស្រីរបស់លោក Duterte ម្នាក់ទៀត គឺលោកស្រីSara Duterte ជាប្រធានាធិបតីរងបានទៅដល់ទីកន្លែងដែលគេឃុំឪពុក តែត្រូវបានរារាំងមិនអោយចូលជួបឪពុកនៅខាងក្នុងនោះទេ ។

ចំនែក Kitty Duterte កូនស្រីរបស់លោកDutete បានបង្ហោះនៅលើ Instagram រឿងរ៉ាវរបស់នាងដែលអតីតប្រធានាធិបតី Rodrigo Duterte ត្រូវបានគេដាក់នៅលើយន្តហោះ។

មនុស្សអើយភ្ញាក់ឡើង" "People Wake up😥 ហើយនាងបានលើកឡើងថា យន្តហោះនេះហើយ គេប្រើចាប់ជំរិតឪពុកខ្ញុំទៅ ។នៅព្រឹកថ្ងៃនេះ អនុប្រធានាធិបតី Sara Duterte បានអះអាងថា អតីតប្រធានាធិបតីកំពុងត្រូវបានបង្ខំឱ្យហោះហើរទៅកាន់ទីក្រុងតុលាការICC ៕