ចូលរួមសោកស្តាយផង ! នាដការី ឈឹម ចាន់ស្រីណុច បាត់បង់ម្តាយជាទីស្រឡាញ់ ស្របពេលកំពុង បំពេញបេសកកម្មជូនជាតិនៅប្រទេសបារាំង...
Heang
-

នេះគឺជាដំណឹងដ៏គួរឲ្យរន្ធត់ចិត្តខ្លាំងបំផុតសម្រាប់នាដការី ឈឹម ចាន់ស្រីណុច (ជីវី) បន្ទាប់ពីអ្នកម្តាយជាទីស្រឡាញ់របស់នាងបានធ្វើការលាចាកលោកចោលនាងនិងក្រុមគ្រួសារ ស្រប់ពេលដែលកំពុងតែបំពេញបេសកកម្មសម្តែងរបាំជូនជាតិនៅឯប្រទេសបារាំង ។

យោងតាមការបង្ហោះរបស់ផេក  “វប្បធម៌ខ្មែរ” បានដូនដំណឹងទៅកាន់សាធារណៈជនអោយបានជ្រាបដូច្នេះថា ៖ សារចូលរួមរំលែកមរណទុក្ខ គេហទំព័រវប្បធម៌ខ្មែរ បានទទួលដំណឹងដ៏ក្រៀមក្រំបំផុតពីការបាត់បង់អ្នកម្តាយជាទីស្រឡាញ់របស់បងស្រីនាដកា ឈឹម ចាន់ស្រីណុច(ជីវី) អំឡុងដែលបងស្រីកំពុងតែបន្តបេសកកម្មសម្ដែងជូនជាតិនៅប្រទេសបារាំងនៅឡើយ ។

គេហទំព័រវប្បធម៌ខ្មែរសូមចូលរួមរំលែកទុក្ខដល់ក្រៀមក្រំនេះសូមដួងវិញ្ញាណក្ខន្ធរបស់លោកអ៊ំស្រី អញ្ជើញសោយសុខនៅទីឋានដ៏ខ្ពង់ខ្ពស់គម្បីអាក់ខានឡើង ។

ទន្ទឹមនឹងសាររំលែកទុក្ខដ៏ក្រៀមក្រំ ហ្វេសប៊ុកផេក “វប្បធម៌ខ្មែរ” បន្តដោយរៀបរាប់ថា ៖ « សូមលោកអ៊ំស្រីកុំបារម្ភនិងបងជីវីឡើយ បងជីវីគាត់ជាមនុស្សខ្លាំងរឹងមាំណាស់អ៊ំ បងជីវីពូកែណាស់ សូមអ៊ំកុំបាម្ភអ្វីឡើង សូមលោកអ៊ំថែរក្សាបងជីវីផង ត្បិតឥឡូវបងជីវិកំពុងតែស្ថិតក្នុងស្ថានភាពពិបាកទទួលយកខ្លាំង » ។ 

ជាមួយគ្នានេះដែរបន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រុំមួយនេះឃើញថាមានមហាជនជាច្រើនបានសម្តែងការចូលរួមសោកស្តាយ និងបានលើកទឹកចិត្តដល់ នាដការី ឈឹម ចាន់ស្រីណុច អោយរឹងមាំផងដែរ ៕ 

សូមទស្សនារូបភាពខាងក្រោម៖