ដូចដែលប្រិយមិត្តបានដឹងហើយថានៅកាលពីប៉ុន្មានថ្ងៃមុនចេះ លោក ទ្រី វាយោ ដែលត្រូវបានគេស្គាល់ថាជាប្អូនប្រុសបង្កើតរបស់អ្នកស្រី ទ្រី ដាណា បានបង្ហោះវិដេអូបង្ហាញពីសកម្មភាពរបស់ បុរស២នាក់បានយកឧបករណ៍ពន្លត់អគ្គីភ័យ និងទឹកបាញ់មកលើម៉ូតូលក់ទឹកអំពៅរបស់ខ្លួន តាមរយៈវិដេអូនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរនៅលើបណ្តាញសង្គមហ្វេសប៊ុក ។

យ៉ាងណាមិញបន្ទាប់ពីផ្ទុះរឿងរ៉ាវនេះឡើងស្រាប់តែមានមហាជនជាច្រើនបាននាំគ្នាចូលទៅរិះគន់អ្នកស្រី ទ្រី ដាណា ថាមានគ្រប់យ៉ាងហើយមិនចេះជួយបងប្អូន បន្ទាប់ពីទទួលរងនូវការរិះគន់ដូចទឹកបានទំនប់ បានធ្វើអោយអ្នកស្រី ទ្រី ដាណា ប៉ះពាល់ផ្លូវចិត្តជាខ្លាំងរហូតធ្វើអោយអ្នកស្រីមានអារម្មណ៍ចង់គិតខ្លីថែមទៀតផង ។
ជុំវិញរឿងរ៉ាវរបស់លោក ទ្រី វាយោ អ្នកស្រី ទ្រី ដាណា ជាបងស្រីបានបង្ហោះសំណេរយ៉ាងចាក់ដោតដូច្នេះថា ៖ ខ្ញុំសែនឈឺចិត្តដែលមានប្អូនដូចជាគាត់ ហើយសែនស្តាយក្រោយ ដែលជួយ ចំមនុស្សរមើលគុណពេលជួយល្អ ដល់ពេលមិនខំប្រឹងប្រែងខ្លួនឯង ហើយដើរនិយាយអាក្រក់ពីខ្ញុំបែបនេះ ខ្ញុំជួយគាត់ច្រើនណាស់ ហើយច្រើនជាងបងប្អូនផ្សេងៗ ហើយជួយម្តងៗរាប់ពាប់មុីនរាប់មុីន ទិញឡានអោយជិះ និងជួយអោយចេះរកសុី ជួយតាំងពីមុខរបរតូច រហូតដល់មានមុខរបរធំ ប្រគល់មុខរបរដែល ខ្ញុំរកសុីយូឆ្នាំមកហើយ អោយរករហូតដល់មានលុយ អាចបង់រំលួសផ្ទះវិឡាបានទៀត ហើយក្លាយជាអ្នកគ្រប់គ្រងហាងពេជ្ររបស់ខ្ញុំទៀតហើយកាន់លុយរបស់ខ្ញុំទៀត ប៉ុន្តែអ្វីដែលគួរអោយស្តាយនិងឈឺចិត្តខ្លាំងបំផុត ស្ទើរនិយាយលែងចេញ មនុស្សនេះធ្វើអោយខ្ញុំឈឺចាប់គ្រប់យ៉ាង បង្ករតែបញ្ហាមកអោយខ្ញុំដោះស្រាយរហូត😭ហើយមានការពាក់ព័ន្ធជាច្រើនដែលខ្ញុំមិនអាចទទួលយកបាន ( មានសមត្ថកិច្ចធ្វើសាក្សី)រហូតមកដល់ពេលនេះ នៅតែមិនដឹងខ្លួនខុសទៀត ហ៊ានមកនិយាយបែបនេះទៀត?
តើអ្នកទាំងអស់គ្នាចង់អោយខ្ញុំជួយគាត់យ៉ាងមេចទៀត រឺអ្នកទាំងអស់គ្នាចង់ឃើញខ្ញុំស្លាប់មែនទេ
ខ្ញុំគិតថាសមតាមបំណងគាត់ហើយដែលគាត់ធ្លាប់និយាយថាគាត់មិនអោយខ្ញុំសុខទេ សូមបងប្អូនដែលស្រឡាញ់រាប់អានខ្ញុំជួយគិតខ្ញុំបន្តិចមក ថាខ្ញុំត្រូវធ្វើមេចចំពោះគាត់នេះ ព្រោះពេលនេះខ្ញខ្ញុំបាក់ទឹកចិត្តដោយសារគាត់ខ្លាំងណាស់ហើយក៏សែនឈឺចិត្តជាខ្លាំង
ក្នុងសកម្មភាពរបស់គាត់ាំងអស់បានបញ្ឈឺចិត្តខ្ញុំនិងចង់អោយមហាជនវៃប្រហាមកខ្ញុំគ្រប់យ៉ាង😭ហេតុអ្វីក៏ខ្ញុំមានកម្មពារជាមួយគាត់ម្លេស ហេតុអ្វីបានគាត់មិនចេះកែខ្លួន😭ខ្ញុំពិតជាសោកស្ដាយដែលគាត់ដើរផ្លូវខុសបែបនេះ ហើយខ្ញុំគ្មាន សង្ឃឹមថាគាត់ភ្ញាក់ខ្លួនទេ😭ជែប្រមាថខ្ញុំ បរិហារកេរ្តិ៍ខ្ញុំពេញបណ្តាញសង្គម តែខ្ញុំនៅតែលើកលែង តែមកដល់ពេលនេះថ្ងៃនេះ ខ្ញុំបានឃើញគាត់សរសេរបែបនេះទៀតទាំងដែលគាត់ធ្លាប់ធ្វើខុសមកលើខ្ញុំនិងគ្រួសារខ្ញុំ យ៉ាងខ្លាំង ហើយខ្ញុំនៅតែតាមជួយរហូត តែពេលនេះខ្ញុំលែង មានកំលាំងទៅមុខហើយ បងប្អូនជួយគិតខ្ញុំផង ៕











