ក្តៅៗ ! លោកជំទាវ ហ៊ុន សុីណាត ដាក់ចំៗទៅលោក ផែង វណ្ណះ ក្រោយលោកផ្តល់ជំរើសដល់អ្នកស្រី ទ្រី ដាណា...(វិដេអូ)
Heang
-

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថានៅកាលពីប៉ុន្មានថ្ងៃមុននេះលោកស្រី ទ្រី ដាណា ដែលមហាជនស្គាល់ថាជាម្ចាស់ហាងពេជ្រដ៏ធំមួយកន្លែងនោះ បានប្រកាសបញ្ចប់ជីវិតរបស់ខ្លួនដោយសារទទួលរងការប្រមាថគ្រប់សព្វបែបយ៉ាងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនិងរឿងប្អូនប្រុសរបស់អ្នកស្រីគឺលោក ទ្រី វាយោ ។

យ៉ាងណាមិញបន្ទាប់ពីអ្នកស្រីបានបង្ហោះវិដេអូប៉ុន្មាននាទីរៀបរាប់ទាំងទឹកភ្នែកពីបញ្ហាក្នុងទ្រូងរបស់អ្នកស្រីនោះ ភ្លាមនោះគេបានឃើញលោក ផែង វណ្ណះ ក៏បានបង្ហោះសារយ៉ាងចាក់ដោតមួយទៅដោយសរសេរឈ្មោះអ្នកស្រី ទ្រី ដាណា ចំៗនៅក្នុងសារនោះដូច្នេះថា ៖ « ជំរាបសួរប្អូនស្រី ទ្រី ដាណា បើប្អូនស្រីចង់ស្លា ប់ ប្អូនស្រីអាច ចង ក ឬ អាចរត់ចូលឡានបាន តែកុំមកត្រាម៉ាតាមហ្វេសប៊ុក សុំក្តីមេត្តាពីមហាជន » ។ 

ជាមួយគ្នានេះដែរបន្ទាប់ពីឃើញលោក ផែង វណ្ណះ ផ្តល់ជំរើសដល់អ្នកស្រី ទ្រី ដាណា បែបនេះហើយ ស្រាប់តែលោកជំទាវ ហ៊ុន សុីណាត បានចេញមកធ្វើការឆ្លើយតបជំនួសអ្នកស្រី ទ្រី ដាណា ទៅកាន់លោក ផែង វណ្ណះ តាមរយៈវិដេអូឡាយរបស់លោកជំទាវផងដែរ ។ តោះដើម្បីអោយប្រិយមិត្តបានជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូឡាយរបស់លោក ជំទាវ ហ៊ុន សុីណាត ខាងក្រោមនេះទាំងអស់គ្នា ៖