ត្រៀមខ្លួននៅអ្នកតាខ្មៅ ! ក្លោងទ្វារសង្រ្កាន្តខេត្តកណ្តាល កំពុងរៀបចំ តុបតែង កែលំអ ដើម្បីស្វាគមន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ...
Heang
-

កណ្តាល ៖ អនុគណៈកម្មការរៀបចំសោភណភាព និងអភិវឌ្ឍន៍ សង្ក្រាន្តខេត្តកណ្ដាល កំពុងរៀបចំ តុបតែង កែលំអ សោភណភាព និងដំឡើងក្លោងទ្វារសង្រ្កាន្តខេត្តកណ្តាល ឆ្នាំ២០២៥ ដើម្បីទទួលស្វាគមន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តខេត្តកណ្តាល ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុននេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានរៀបចំនូវល្បែងប្រជាប្រិយ និងល្បែងកំសាន្តជាច្រើនផងដែរ៕