ពិតណាស់បើនិយាយពីតារាចម្រៀង ពេជ្រ សូលីកា ជឿជាក់ថាមានប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន ថានាងគឺជាតារាចម្រៀងមួយរូបដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងតាមរយៈសម្លេងពោពេញទៅដោយទឹកដមរបស់នាង និងបទចម្រៀងពិរោះៗល្បីរបស់នាងជាច្រើនបទផងដែរ ។

យ៉ាងណាមិញមិនត្រឹមតែមានសម្លេងពិរោះអំណោយផលពីធម្មជាតិនោះទេ បើយើងងាកមកគយគន់សម្រស់របស់តារាស្រីរាងតូចច្រឡឹងរូបនេះគឺថា មានភាពទាក់ទាញខ្លាំងណាស់ ពេជ្រ សូលីកា ជាតារាស្រីមួយរូបដែលមានមុខមាត់ស្រស់ស្អាត ស្បែកសភ្លឺថ្លា ដូចបណ្តូលចេក លើសពីនេះទៅទៀតនាងមានដងខ្លួនស្លីម ដៃជើងស្រឡូន មើលជ្រុងណាក៏ទាក់ទាញដែរ ។

ដោយឡែកថ្មីៗនេះឃើញថានាងទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីនាងបានបង្ហោះរូបថតប៉ុន្មានសន្លឹកបង្ហាញសាច់ខ្ចីនៅមាត់សមុទ្រ តាមរយៈរូបនេះប៉ុន្មានសន្លឹកនេះមើលទៅពិតជាមានភាព សុិចសុី និងទាក់អារម្មណ៍ខ្លាំងណាស់ រហូតធ្វើអោយអ្នកគាំទ្រទប់ចិត្តមិនបានចូលទៅពោលពាក្យសរសើរនាងគ្រប់គ្នាទៀតផង ៕






