ជ្រះថ្លាណាស់ ! លោកជំទាវ អ៊ូ ធីតាពៅ ពោលពាក្យដ៏មានន័យបែបនេះ បន្ទាប់ពីបានទៅសាងផ្នួសនៅប្រទេសឥណ្ឌា រយៈពេល ១៥ថ្ងៃ...
Heang
-

មានការភ្ញាក់ផ្អើលដោយនៅថ្ងៃ ១៣ ខែមីនា ឆ្នាំ២០២៥ នេះនៅលើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ លោកជំទាវ អ៊ូ ធីតាពៅ បានបង្ហោះរូបថតក្នុងអំឡុងពេលលោកជំទាវ បានចេញទៅសាងផ្នួសនៅប្រទេសឥណ្ឌា រយៈពេល ១៥ថ្ងៃពោរពេញទៅដោយកុសល។

យ៉ាងណាមិញភ្ជាប់មកជាមួយរូបថតប៉ុន្មានសន្លឹកនេះដែរលោកជំទាវ អ៊ូ ធីតាពៅ បានពោលពាក្យបែបនេះថា​ ៖ «ម៉ិចហើយជីវិត! អរគុណគ្រួសារសាច់ញាតិមិត្តភក្ត្រ័បងប្អូនដែលជួយសម្របសម្រួលអោយបំណងប្រាថ្នារបស់ខ្ញុំបានសម្រេច…..! ជីវិតដូនជីរក្សាសិល10រយៈពេល15ថ្ងៃនៅប្រទសឥណ្ឌាពោរពេញទៅដោយកុសល ចង់អោយអ្នកទាំងឡាយបានភ្លក់រស់ជាតិតែអាស្រយ័លើបុណ្យចាស់របស់សត្វ។ ដូចនេះមានតែជូនបុណ្យ សូមបុណ្យដែលខ្ញុំបានកសាងសព្វៗកាលបានដល់អ្នកទាំងឡាយទាំងពួងទាំងអស់ទាំងអរុកអារក្សអ្នកតា ទេវតាឥន្ទ្រព្រហ្មសព្វសត្វទាំង10ទិស31ឋានបានទទួលចំណែកបុណ្យរបស់ខ្ញុំសូមអោយសព្វសត្វបានសេចក្តីសុខរួចចាកផុតទុក្ខបានរួចរដោះ។ សុំអនុមោទនាបុណ្យតាមសមគួរដោយសទ្ធាជ្រះថ្លាទទួលបុណ្យផងចោះ»។

សូមបញ្ជាក់ផងដែរថា ជារឿយៗគេតែងតែឃើញ រលោកជំទាវ អ៊ូ ធីតាពៅ ចូលរួមលើកស្ទួយពុទ្ធសាសនា និងចូលរួមចំណែកក្នុងកិច្ចការងារសិក្សាព្រះធម៌ជាហូរផងដែរ ៕