បានត្រឹមអាណិត ! ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់សម្រេចចិត្តគិតខ្លី ដោយសារតូចចិត្តនិងពាក្យសម្តី ក្មេងៗដូចគ្នាតែងហៅខ្លួនថា...
Heang
-

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថាមានការស៊ែរចែករំលែកជាច្រើនពីករណីក្មេងប្រុសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេងក្រោយតូចចិត្តនិងពាក្យសម្តីក្មេងៗដូចគ្នាតែងហៅខ្លួនថា អាកូនអត់ឪ ។ តាមរយៈពាក្យសម្តីមួយម៉ាត់នេះបានធ្វើអោយប៉ះពាល់ដល់ផ្លូវចិត្តរបស់ក្មេងប្រុសជាខ្លាំង ទើបធ្វើឲ្យរូបនេះសម្រេចិត្តគិតខ្លីបែបនេះ ។ 

យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Ses samut ក្រោយបានចុះទៅដល់កន្លែងកើតហេតុផ្ទាល់បានរៀបរាប់អោយដឹងដូច្នេះថា ៖« អាណិតណាស់ ក្មួយប្រុស ឈ្មោះ កាន់ សងមឿង ភេទប្រុស អាយុ ១៣ ឆ្នាំ ដែលរស់នៅភូមិអូរ ស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលឪពុកម្តាយបានលែងលះគ្នា ហើយមានជីវភាពលំបាកខ្លាំង បច្ចុប្បន្នស្នាក់ ជាមួយជីដូនចាស់។

ជាអកុសលនៅ ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង ៣០ នាទី ក្មួយប្រុស បានសម្រេចចិត្តធ្វើអ ត្ត ឃា ត(ចងក)។ មូលហេតុដោយតូចចិត្តនឹងក្មេងៗដូចគ្នាច្រើនតែហៅថាអាកូនអត់ឪ ។

សមត្ថកិច្ច ជំនាញបច្ចេកទេស និង កោសល្យវិច្ច័យ ចុះទៅពិនិត្យស៊ើបអង្កេតកន្លែងកើតហេតុផង ដោយក្តីអាណិតអាសូរដែលបានដឹងពីដំណើររឿង ជីវិត របស់ក្មួយប្រុស ពីអ្នកជិតខាង និង មិត្តភ័ក្តផងនោះ ខ្ញុំបាទបានចូលបុណ្យតាមរយៈក្រុម ការងារ ថវិកា ចំនួន ២០០.០០០ រៀល ( ពីរសែនរៀល ) និង អង្ករមួយការ៉ុង ៥០ គីឡូ។ សូមអោយវិញ្ញាក្ខន្ធក្មួយប្រុសបានទៅកាន់សុគតិភព។» ៕