ទំនងភ្ញាក់ខ្លួនមែនទែនហើយ ប៊ុត សីហា ចេញវិដេអូពោលពាក្យបែបនេះ...(មានវិដេអូ)
Heang
-

បើនិយាយពីម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី​១ ប៊ុត សីហា នរណាៗក៏ស្គាល់ដែរកាលជំនាន់លើកពានដំបូងៗ ប៊ុត សីហា មានឈ្មោះបោះសម្លេងខ្លាំងណាស់លោកត្រូវបានទទួលស្គាល់ពីសំណាក់មហាជនទូទាំងប្រទេសទាំងក្នុងស្រុកនិងក្រៅស្រុក ពីសមត្ថភាព និងទេពកោសល្យសិល្បៈរបស់លោក ។ 


យ៉ាងណាមិញបន្ទាប់ពីទទួលបានភាពល្បីល្បាញមិនបានប៉ុន្មានផងស្រាប់តែតារាប្រុសរូបនេះបានធ្វើឲ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីលោកត្រូវបាន​ប៉ូលិស​ចាប់​ខ្លួន ពាក់ព័ន្ធ​និងរឿងគ្រឿងញៀន ។ បន្ទាប់ពីចេញពីមណ្ឌល់កែប្រែលើកទី១ ប៊ុត សីហា ត្រូវបានអ្នកស្រី ទ្រី ដាណា ជួយជ្រោមជ្រែងអោយមានមុខមាត់នៅក្នុងវិស័យសិល្បៈម្តងទៀត ប៉ុន្តែមិនបានប៉ុន្មានផងស្រាប់តែលោកត្រូវបានប៉ូលិសចាប់ខ្លួនជាលើកទី២ ពាក់ព័ន្ធ​និងរឿងគ្រឿងញៀនដដែល។ 

ដំណឹងនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រមានការខកចិត្តជាខ្លាំងជាមួយ ប៊ុត សីហា រហូតមានអ្នកខ្លះប្រើពាក្យរិះគន់ខ្លាំងៗទៅកាន់រូបលោកថាជាតារាអត់កំណើតថែមទៀតផង ។

ទន្ទឹមគ្នានេះដែរក្រោយឆ្លងកាត់ព្យុះភ្លៀងជាច្រើនរាប់មិនអស់កន្លងមកក៏ពិតមែន ប៊ុត សីហា​ នៅតែបង្ហាញឆន្ទៈមិនបោះបង់វិស័យសិល្បៈនោះទេ មិនត្រឹមតែប៉ុណ្ណោះលោកថែមទាំងបានលើកដៃសំពះដល់មហាជននិងអ្នកគាំទ្ររបស់ខ្លួនឈប់ស្អប់ខ្ពើមខ្លួនទៀតទៅ ដោយសន្យាថាលោកបានកែខ្លួនហើយ ចាប់ពីពេលនេះទៅលោកមិនប៉ះពាល់គ្រឿងញៀនទៀតទេ ។

ជាក់ស្តែងអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនាពេលថ្មីៗនេះនៅលើគណនីហ្វេសប៊ុករបស់ ប៊ុត សីហា​ បានបង្ហោះសារអមមកជាមួយវិដេអូដូច្នេះថា ៖« អរគុណអ្នកខេត្តកំពង់ស្ពឺ ជាពិសេសកាលបោះឆ្នោតឲ្យ និងបងប្អូន ទាំងអស់នៅក្នុងប្រទេសកម្ពុជានិងនៅក្រៅប្រទេសផងដែរ អរគុណដែលឲ្យខ្ញុំមានថ្ងៃនោះពិត» ៕

សូមទស្សនាវិដេអូខាងក្រោម៖