សង្គម ៖ «ធ្វើជាម្តាយគេ មិនថាក្នុងឋានៈណានោះទេ គឺសុទ្ធតែលំបាកដូចគ្នា» ព្រោះថា…មនុស្សគ្រប់រូបសុទ្ធតែអាចជាអ្នកបង្កើតកំហុស ហើយអ្នកដឹងទេថា មានមនុស្សស្រីម្នាក់ដែលតែងតែបារម្ភ និងមើលថែទាំអ្នកគ្រប់កាលៈទេសៈ។ មិនថាគាត់មានប្រាក់ច្រើន ឬតិចនោះទេ បើកូនប្រុស ឬស្រីមានបញ្ហា គាត់ក៏មិនអាចនៅសោយសុខ ឬសប្បាយចិត្តឡើយ។



ជាក់ស្តែងដូចករណីបងស្រីម្នាក់នេះអញ្ចឹងទោះបីជាជួបស្ថានភាពបែបណាក៏ដោយក៏គាត់មិនចោលកូនរបស់គាត់ដែរ គាត់បានលើកកូនរបស់គាត់ដាក់ខ្នងរួចដើរសុំជំនួយពីមនុស្សជុំវិញខ្លួនខណៈពេលនោះកូនរបស់គាត់បានលាចាកលោកចោលគាត់បាត់ទៅហើយ ។



យ៉ាងណាមិញក្រោយឃើញទិដ្ឋភាពបែបនេះអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការរំជួលចិត្តជាខ្លាំង ហើយនៅក្នុងនោះដែរគេបានឃើញមានបងប្អូនខ្មែរជាច្រើនបានចូលរួមជួយជាបច្ច័យម្នាក់បន្តិចបន្តួចទៅដល់បងស្រីដែរជាម្តាយដើម្បីអោយគាត់មានលទ្ធភាពយកសពកូនរបស់គាត់ទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។


ទន្ទឹមគ្នានេះដែរបន្ទាប់ពីបានទទួលដំណឹងមួយនេះធ្វើឲ្យលោកជំទាវ សុខ រស្មី ដែលជាម្ចាស់ផលិតផល «ស៊ីប៊ែលប៉ារីស» បានប្រកាសជួយដល់បងស្រីនូវទឹកប្រាក់ចំនួន 2.000.000 រៀល រួមមាន( អង្ករ មី ត្រីខ ទឹកត្រី ទឹកសុីអុីវ ) ទៀតផង ។


នេះបើយោងតាមការបង្ហោះរបស់លោកជំទាវ សុខ រស្មី នៅលើបណ្តាញសង្គមបានរៀបរាប់ដូច្នេះថា ៖« ទឹកចិត្តម្ដាយខំបីកូនដេីររកគេជួយ4គីឡូមិនបានបាយ មិនបានទឹកតាំងពីព្រឹក នាងខ្ញុំបានឧបត្ថមលុយចំនួន 2.000.000 រៀល រួមមាន( អង្ករ មី ត្រីខ ទឹកត្រី ទឹកសុីអុីវ ទឹក )ហេីយបានឈៀងចូលទិញបាយ មាន់អាំង និងទាអាំងជូនគាត់ពិសារ »៕
សូមទស្សនាវិដេអូខាងក្រោម៖


