ភរិយារបស់តារាចម្រៀងលោក កែវ វាសនា បានចេញមកចែករំលែកបទពិសោធន៍សម្រាលកូនដល់ស្ត្រីៗដូច្នេះថា ៖ សុំរៀបរាប់ពីវិតដែលខ្ញុំជួបពេលសម្រាលកូនទី3វែងតិចតែចង់ចែករំលែកខ្ញុំពពោះកូនទី3បាន38អាទិត្យគត់ក៍ធ្លាក់ឈាមមកទៅពេទ្យទាំងកណ្តាលយប់ អ្នកគ្រូពេទ្យប្រចាំរបស់ខ្ញុំក៍គាត់បើកឡានមកពេទ្យទាំងយប់មកមើលខ្ញុំផ្ទាល់ហើយក៍លូកស្បូនមើលថាស្បូនបើកបាន1កាំហើយអូនចង់វះវះអោយហើយក៍បាន ខ្ញុំក៍សួរអ្នកគ្រូរពេទ្យថាអ្នកគ្រូខ្ញុំអាចវះស្អែកបានទេ គាត់ក៍ថាមិនធានាថាដល់ស្អែកបានទេ ខ្ញុំនិងប្តីក៍សម្រេចចិត្តភ្លាមថាok រយៈពេលរៀបចំវះលឿនខ្លាំងមែនទែនសំអាតខ្លួននិងដាក់សេរ៉ូមចូលបន្ទប់វះកាត់និងចាក់ឆ្អឹងខ្នងហើយវះកូនចេញមកសរុបទាំងអស់ត្រឹមរយៈពេលប្រហែល1ម៉ោងជាងខ្ញុំបានឃើញមុខកូន ពេទ្យថាកូនខ្ញុំសុខភាពល្អណាស់គីឡូក៍គ្រប់ល្អទៀត ខ្ញុំនិងប្តីក៍រំភើប បន្ទាប់មកពេទ្យអោយប្តីខ្ញុំចេញក្រៅ ខ្ញុំនៅបន្ទប់វះជាមួយពេទ្យជាច្រើនខ្ញុំមានអារម្មណ៍ថាហេតុអីខ្ញុំវះលើកនេះដេរយូម្លេះ ខ្ញុំសួរទៅគ្រូពេទ្យជារឿយៗថាអ្នកគ្រូខ្ញុំជិតហើយនៅគាត់ក៍ថាហើយឡូវហើយ បន្ទាប់ពីហើយចប់សព្វគ្រប់ហើយពេទ្យក៍បានរុញខ្ញុំទៅបន្ទប់តាមដានធ្លាប់កូនមុនៗខ្ញុំគេងបន្ទប់តាមដានតែ1ម៉ោងជាងពេទ្យរុញទៅបន្ទប់ធ្មតាហើយ តែនេះអត់ទេឈាមខ្ញុំធ្លាក់មិនឈប់ឈរខ្ញុំក៍សួររកប្តីខ្ញុំអោយមកជិតខ្ញុំអ្នកគ្រូពេទ្យក៍ទៅតាមប្តីខ្ញុំមកជិតខ្ញុំ ពេលនោះខ្ញុំឃើញសកម្មភាពអ្នកគ្រូពេទ្យដៃមួួយប្តូរទៅដៃមួយមិនស្រាកស្រានព្យាយាមម៉ាស្សាពោះអោយខ្ញុំកន្រ្តាក់ស្បូនដើម្បីអោយឈាមឈប់ហូរថែមទាំងប្រើរបស់ឃាត់ឈាមទៀតតែឈាមនៅតែហូ


ពេលនោះលោកគ្រូពេទ្យអ្នកគ្រូពេទ្យបានស្វះស្វែងជាខ្លាំងហើយបញ្ចូលឈាមអោយខ្ញុំពីមួយកំប្លោកចូលមួយកំប្លោកនៅតែហូមកទៀត ពេលនោះខ្ញុំក៍អស់កំលាំងខ្សោយទៅៗជើងទាំង2និងដៃទាំង2របស់ខ្ញុំពរពេញដោយការព្យួសេរ៉ូមនិងបញ្ចូលឈាម លុះដល់ជិតភ្លឺក៍គ្រូពេទ្យនិយាយជាមួយប្តីខ្ញុំមុខខ្ញុំថា មានដំណោះស្រាយ3ដែលត្រូវជួយខ្ញុំទី1គាត់ធ្វើហើយអស់មួយយប់ទល់ភ្លឺឈាមនៅតែហូ ចឹងទី2ស្កេនមើលត្រូវបាញ់ទប់ឈាមកន្លែងណា(ការបាញ់ទប់ឈាមនេះក្រៅពីពេទ្យនឹងអាចគ្មានទេក្នុងស្រុកខ្មែរ)ទី3បើទី2មិនបានសម្រេចពេទ្យថាមានតែបើកថ្នេវិញវះកាត់ស្បូនចោល ប្តីខ្ញុំថាអ្នកគ្រូធ្វើមិចក៍បានអស់ម៉ានក៍បានអោយតែប្រពន្ធខ្ញុំមានសុវត្ថិភាព (ពេលនោះខ្ញុំនិយាយខ្សេវៗទៅកាន់ប្តីខ្ញុំថាបងកូនៗយើងនៅតូចៗណាស់ខ្ញុំមិនចង់មានបញ្ហាអ្វីទេប្តីក៍តបមកថាមិនអីទេអូន) បន្ទាប់មកពេទ្យគាត់ថាមានតែរុញខ្ញុំចូលស្កេនថាមូលហេតុអ្វីបានខ្ញុំហូរឈាមមិនបាត់ហើយហូពីកន្លែងណាដល់េស្កនហើយគេក៍ឃើញថាខ្ញុំដាច់សរសៃរស្បូនមួយកន្លែង ហើយពេទ្យមកនិយាយប្រាប់ប្តីខ្ញុំថាការបាញ់ទប់នឹងអស់ខ្ទង់ប្រហែលពី1មឿងដុល្លាក្រាសឬ2មឿន$ជាង ប្តីខ្ញុំឆ្លើយភ្លាមវិញថាលុយមិនសំខាន់សំខាន់ធ្វើមិចអោយជួយប្រពន្ធខ្ញុំបានក្នុងដំណាក់កាលទី2នឹងទៅ ហើយក៍គេអោយកក់លុយ1មឿន$ភ្លាមៗបន្ទាប់មកគេរុញខ្ញុំចូលបន្ទប់វះកាត់ម្តងទៀតដើម្បីធ្វើការបាញ់ទប់ឈាម 3ម៉ោងក្រោយមកការបាញ់ទប់ឈាមខ្ញុំក៍បានសម្រេចហើយរុញខ្ញុំទៅបន្ទប់iCUដើម្បីតាមដានបន្តរ ពេលនោះខ្ញុំអរណាស់ ទោះដៃជើងខ្ញុំទាំងសងខាងពោពេញដោយការបញ្ចូលឈាមក៍ខ្ញុំមិនខ្លាចដែរ បន្ទាប់ពីនៅបន្ទប់iCU បាន2ថ្ងៃខ្ញុំក៍បានសុំពេទ្យទៅសម្រាកបន្ទប់ធម្មតាវិញ ហើយDoctor នៅទីនោះក៍បានយកចិត្តទុកដាក់មកលើខ្ញុំគ្រប់ផ្នែកចេញចូលៗមួយថ្ងៃជិត10នាក់ផ្នែកខុសគ្នាទាំងអស់ តែមែនចេញចូលហ្រ្វីទេណាDoctor 1នាក់ចូលមើលខ្ញុំម្តងទោះ2នាទីក៍គិត100$ដែរចូលប៉ុន្មានដងគុណតាមនឹង ហើយក្នុងបន្ទប់iCUនឹង2យប់3ថ្ងៃសូម្បីតែ5នាទីក៍ខ្ញុំគេងមិនលក់ដែរ ខ្ញុំមានការទើសជាខ្លាំងខ្សែចាប់ជីបចរនិងចង្វាក់បេះដូងពេញខ្លួន ដៃជើងទាំង4ពោពេញដោយការបញ្ចូលសេរ៉ូមនិងឈាម សរុបទម្រាំខ្ញុំបានមកបន្ទប់ធម្មតាវិញខ្ញុំបានបញ្ចូលឈាមអស់13កំប្លោក
ខ្ញុំក៍បានសម្រេចក្នុងដំណាក់កាលទី2បានជោគជ័យគ្រាន់តែបាញ់ទប់ឈាមសរសៃស្បូនតាមក្រលៀនស្នាមបាញ់ប៉ុនចុងធូមទេ ដោយមិនមានការកាត់ស្បូនឬគ្រោះថ្នាក់ដល់ជីវិតឡើយ ពេទ្យក៍លាន់មាត់ថាអូនឯងបុណ្យធំណាស់ក្នុង1មឿននាក់ក្នុង1សំណាងហើយគឺអូនឯង តែនេះសំណាងហើយពេទ្យគេលំដាប់ដែរមានឈាមសារគួរអោយយើងស្រាប់សេវាកម្មទាន់ចិត្ត(បញ្ចាក់លុះត្រាតែយើងលុយដល់ដែរព្រោះគេតម្រូវអោយកក់លុយមុនរហូត) ខ្ញុំចូលសម្រាកបន្ទប់ធម្មតាបានតែ3ថ្ងៃខ្ញុំសុំពេទ្យមកផ្ទះមុនកំណត់មូលហេតុខ្ញុំគេងនៅពេទ្យអត់លក់ចឹងបារម្ភពីសុខភាពខ្ញុំកុំអោយកាន់តែខ្សោយ ពេទ្យសុំពិនិត្យខ្ញុំឡើងវិញឃើញល្អក៍អនុញ្ញាតអោយខ្ញុំមកផ្ទះ ហើយមានDoctor ប្រុសម្នាក់គាត់បាននិយាយប្រាប់ខ្ញុំថាបើហែងចូលខុសពីពេទ្យនេះពេទ្យផ្សេងអាចអត់មានបច្ចេកទេសបាញ់ដឹងតែតែគេកាត់ស្បូនហែងហើយឬគ្រោះថ្នាក់បែបណាទៀតក៍មិនដឹងដែរ ពេលមកដល់ផ្ទះខ្ញុំបានចាប់ផ្តើមគេងលក់បានខ្លះសុខភាពខ្ញុំក៍ចាប់ផ្តើប្រសើឡើងពីមួយថ្ងៃទៅមួយថ្ងៃពេទ្យតម្រូវអោយខ្ញុំញាំសាច់គោនិងអាហាបំប៉នគ្រាប់ឈាមឡើងវិញអោយបានមួយខែ តែមកដល់ផ្ទះដំបូងៗផ្លូវចិត្តខ្ញុំទន់ជ្រាយណាថាហេតុអ្វីខ្ញុំជួបបែបហ្នឹងនិយាយជាមួយប្តីពេលណាក៍ទឹកភ្នែកហូមកដែរ តែបានប្តីនៅក្បែរចាំលើកទឹកចិត្តរហូត ចាប់ពីនោះមកខ្ញុំរឹងមាំវិញកាន់តែភ្ញាក់ខ្លួនថាជីវិតយើងម្នាក់ៗកុំថាថ្ងៃស្អែកតែ1ម៉ោងក្រោយក៍យើងមើលមិនឃើញពីជីវិតយើងដែរ ខ្ញុំក៍ចាប់ផ្តើមប្តូរការគិតចាប់ពីពេលនោះមកខ្ញុំកាន់តែស្រលាញ់ខ្លួនឯងគ្រួរសារនិងមនុស្សល្អៗជុំវិញខ្លួនអោយច្រើនជាងលុយ ដេកលើគ្រែពេទ្យទើបដឹងថាលុយទ្រព្យសម្បត្តិអំណាចសំភារៈនិយមគឺជារបស់ក្រៅខ្លួន ព្រោះពេលយើងស្លាប់ទៅតែខ្លួនទទេទេ។


ខ្ញុំឃើញថាសង្គមមួយនេះដោយសារការបង្ហាញភាពមានបាន និងសំភារៈនិយម ធ្វើអោយមនុស្សប៉ះទង្គិចផ្លូវចិត្តច្រើន អ្នកខ្លះក៍មានការច្រណែនគ្នា ឈ្លោះគ្នាស្អប់គ្នាដោយសារតែលុយ តែអ្វីយើងត្រូវគិតអោយដល់យើងបានឃើញអ្វីៗដែលល្អដែលគេបង្ហាញតែប៉ុណ្ណោះ អ្វីដែលគេមិនបង្ហាញគឺយើងមិនដឹងថាមនុស្សម្នាក់ៗជួបការលំបាកតរស៊ូរយ៉ាងទេ អ្វីដែលសំខាន់ជោគជ័យសំរាប់យើងនោះគឺយើងមានសុខភាពល្អរស់បានយូដល់ចាស់ ជីវិតខ្លីណាស់1ឆ្នាំៗក៍លឿនដែរ កុំចំណាយពេលទៅច្រណែនអ្នកដែលគេមានជាងយើងឬជោគជ័យជាងយើង ឬខឹង ស្អប់ គុំគួនអ្នកណាអី ។ ជីវិតយើងខ្លីណាស់ក៍មិនដឹងថាថ្ងៃមុនយើងជួបរឿងអ្វីខ្លះ ។ ពេលវេលាពិតជាខ្លីណាស់ ធ្វើអោយពេលវេលាដែលនៅសេសសល់ រស់នៅអោយសប្បាយរីករាយ រស់នៅដោយភាពសុខសាន្ត ពេលនេះខ្ញុំយល់កាន់តែច្បាស់ពីតម្លៃនៃសេចក្តីសុខនិងរស់នៅក្នុងជីវិតពិត។ យើងត្រូវរីករាយពេញចិត្តអ្វីដែលយើងកំពុងតែមាន លុយអ្នកណាក៍ស្រលាញ់រកលុយនៅតែរកតែមានដែនកំណត់អត់លោភលន់ទេតែត្រូវមានពេលវេលាស្រលាញ់ខ្លួនឯងនិងស្រលាញ់គ្រួរសារអោយច្រើនៗ។ ហើយកុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដ៍ទៃ គេជោគជ័យបែបគេយើងជោគជ័យបែបយើង
ចុងក្រោយអរគុណប្តីសម្លាញ់ដែលនៅក្បែរអូនរហូតហើយបងបានបង្រៀនអូនច្រើនអោយចេះស្កប់សល់នឹងអ្វីដែលយើងមាន ហើយកុំសំឡឹងមើលពិភពខាងក្រៅច្រើនពេក ត្រូវរស់នៅបែបយើងគ្មានការប្រគួតប្រជែងជាមួយអ្នកណាទាំងអស់ អាយុកាន់តែច្រើនហើយយើងរាប់តែមនុស្សណាល្អៗដែលយល់ពីតម្លៃយើងបានហើយ Keo Veasna » ៕








