ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណជិត៥ល្ងាច មានករណីខ្យល់បោកបក់យ៉ាងខ្លាំង នៅតំបន់រមណីយដ្ឋានអង្គរ បណ្តាលឱ្យដើមឈើមួយចំនួន បានដួលរលំ កាត់តាមដងផ្លូវ។ ភ្លាមៗនោះ មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា កំពុងធ្វើប្រតិបត្តិការ កាត់សម្អាតដើមឈើទាំងនោះ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ ។


យ៉ាងណាមិញចំពោះហេតុការណ៍នេះដែរបានធ្វើឲ្យប្រជានកម្ពុជាពិតជាមានក្តីរន្ធត់ចិត្តជាខ្លាំង ក្នុងនោះដែរគេបានឃើញតារាសម្តែងស្រីដ៏ល្បីឈ្មោះម្នាក់គឺអ្នកនាង ហុិន ចាន់នីរ័ត្ន បានបង្ហោះសំណេរបង្ហាញពីអារម្មណ៍របស់ខ្លួនដូច្នេះថា ៖ « ពិតជាសោកស្តាយខ្លាំងណាស់ទៅដល់លើកណាក៏ចង់ថតកន្លែងនេះដែរ មើលមិនចេះជិនណាយ » ។

សូមបញ្ជាក់ផងដែរថាករណីខ្យល់បោកបក់យ៉ាងខ្លាំងនៅតំបន់រមណីយដ្ឋានអង្គរកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណជិត៥ល្ងាចកន្លងទៅម្សិលមិញនេះគឺបានបណ្តាលឱ្យដើមឈើមួយចំនួន បានដួលរលំ និងថែមទាំងមានប្រជាពលរដ្ឋរងរបួសថែមទៀតផង ៕






