លោក GAGAN Malik តារាបូលីវូតដ៏ល្បីឈ្មោះ សម្តែងជាតួព្រះពុទ្ធ បង្ហាញ​វត្ត​មាន​នៅ​ទឹក​ដី​អង្គរ​...
Heang
-

យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកផ្លូវការ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia បានជូនដំណឹងអោយដឹងថា ៖ «ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) បានផ្ញើសារអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គមពិតជាក់ស្តែងនៅកម្ពុជា ជាពិសេសអំពីទេសចរដែលកំពុងមកទស្សនាកម្សាន្ត ប្រកបដោយសុខសុវត្ថិភាព ជូនដល់ពិភពលោក»។​

សូមជម្រាបឡើងវិញបន្តថា ​លោក Gagan Malik គឺជា​តារា​សម្ដែង​បូលីវូដ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​ លោក​មាន​វ័យ​ ៤៨​ឆ្នាំ លោក​កើត​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​១៩៧៦​។ ជាមួយគ្នានេះដែរនៅកាលពីអំឡុងខែមីនា ឆ្នាំ ២០២៤ កន្លងទៅ លោក GAGAN Malik ធ្លាប់បានធ្វើ​ដំណើរ​មកទឹកដីអង្គរ​នៃ​ខេត្ត​សៀមរាប និង​បាន​ចូល​ជួប​ថ្វាយបង្គំព្រះអង្គ​គ្រូ ពិន សែម​ នៅ​វត្តរាជបូណ៌​ព្រម​ទាំង​មាន​សទ្ធាជ្រះថ្លា បាន​ប្រគេនតេយ្យទាន ក៏​ដូច​ជា​រូប​ចម្លាក់​ព្រះពុទ្ធ​អង្គ​ទុក​ជា​អនុស្សាវរីយ៍​ផង​ដែរ៕