អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Manila Ninoy Aquino នៅថ្ងៃអង្គារ បន្ទាប់ពីមានដីកាពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលកំពុងស៊ើបអង្កេតសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្តឹងអតីតមេដឹកនាំរូបនេះ។ លោក រ៉ូឌ្រីហ្គោ ឌូទើតេ អាយុ 79 ឆ្នាំត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានក្នុងប្រទេសហ្វីលីពីនបន្ទាប់ពីការធ្វើដំណើររបស់គាត់ទៅកាន់ទីក្រុងហុងកុង។




យ៉ាងណាមិញបន្ទាប់ពីមានការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ រួចឃើញថាពេលនេះស្ថានភាពនៅក្នុងប្រទេហ្វីលីពីន កុំពុងតែមានការភាពចលាចល់ជាខ្លាំង ដោយសារតែមានមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុង Davao ក្នុងទីក្រុង Mindanao ប្រទេសហ្វីលីពីន ដោយអំពាវនាវឱ្យមានការវិលត្រឡប់របស់អតីតប្រធានាធិបតី Duterte ។


គួរបញ្ជាក់ថារដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្នដឹកនាំដោយកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការ Marcos ដែលបានបង្កើតអំពើហឹង្សាដ៏សាហាវក្នុងអំឡុងពេលច្បាប់អាជ្ញាសឹកក្នុងឆ្នាំ 1970 បានចាប់ Duterte បញ្ចូនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ - ICC ដោយគ្មានដំណើរការត្រឹមត្រូវពីតុលាការហ្វីលីពីននោះឡើយ៕



