អាចារ្យធំ ដែលត្រូវបានមហាជនជាច្រើនស្គាល់រូបលោកថា ជាសិល្បករម្នាក់ដែលស្រឡាញ់ជាតិ និងថែរក្សាវប្បធម៌ខ្មែរ ហើយលោកបានខិតខំប្រឹងប្រែងធ្វើរឿងជាច្រើនដើម្បីឱ្យបងប្អូនងាកមកចូលរួមថែរក្សាកេរដំណែលពីដូនតាបន្សល់ទុកឱ្យទៀតផង។

យ៉ាងណាមិញថ្មីៗនេះលោក អាចារ្យធំ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីលោកបានបង្ហោះរូបភាពជាមួយនិង លោកឧកញ៉ា ខេមរៈ សិរីមន្ត រួចពោលពាក្យដូច្នេះថា ៖« ដកខ្លួនជាង ១ទស្សវត្សរ៍ ពីវិស័យសិល្បៈ ថ្ងៃនេះខ្ញុំមានសេចក្ដីសោមនស្សនិងកិត្តិយស បានចូលរួមសម្ដែងបទចម្រៀងMV ជាមួយ លោកឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងទម្រង់បែបវប្បធម៌ ប្រពៃណីខ្មែរ និងពិតជាមានមោទកភាពក្រៃលែង ចំពោះអត្ថន័យនៃបទចម្រៀងមួយនេះ និងការដឹកនាំផលិតដែលរំលេចនូវ មរតក អត្តសញ្ញាណ វប្បធម៌ដ៏ល្អផូរផង់យ៉ាងសម្បូរបែបរបស់ខ្មែរយេីង ក្នុងចេតនារួមគឺចង់ផ្សព្វផ្សាយឲ្យបានល្បីរន្ទឺសុះសាយទៅកាន់ឆាកអន្តជាតិ ហេីយជាពិសេសមានការចូលរួមសម្ដែងពីសំណាក់អ្នកសិល្បៈ បរទេសជាច្រេីនរូបទៀត។ 🇰🇭❤️️🇰🇭 សុំលាក់ចំណងជេីងសិនបងប្អូន ចេញឆាប់ៗនេះហេីយទាន🙏» ។



គួរបញ្ជាក់ផងដែរថាលោក អាចារ្យធំ គឺជាសិល្បករម្នាក់ដែលតែងតែចេញមុខមកធ្វើការរិះគន់ចំៗ ចំពោះបុគ្គលណាដែលធ្វើអោយប៉ះពាល់ដល់ វប្បធម៌ខ្មែរ និងតម្លៃរបស់ប្រទេសជាតិ ៕

