ការរញ្ជួយដីបានកើតឡើងម្តងទៀតនៅភាគខាងជើងប្រទេសថៃ បានទទួលរងការរញ្ជួយដី ជាបន្តបន្ទាប់ សរុបចំនួន រហូតដល់ ១៤លើក ដោយកម្រិតខ្លាំងបំផុត គឺ៣.៨ រិចទ័រ ...
នាព្រឹកថ្ងៃចន្ទ ទី 7 ខែ4 ឆ្នាំ2025 នេះ ភាគខាងជើងប្រទេសថៃ បានទទួលរងការរញ្ជួយដី ជាបន្តបន្ទាប់ សរុបចំនួន រហូតដល់ ១៤លើក ដោយកម្រិតខ្លាំងបំផុត គឺ៣.៨ រិចទ័រ ហើយការរញ្ជួ..យនេះបានកើតឡើងនៅក្នុងស្រុក Pai នេះបើតាមកាសែតថៃ The Nation។


បើតាមប្រភពដដែលនេះ ប្រជាជនដែលរស់នៅក្នុងតំបន់នោះបានបញ្ជាក់ថា ពួកបានទទួលអារម្មណ៍ដឹង ពីការរញ្ជួយដីនេះ។ ហើយបើយោងតាមនាយកដ្ឋានតាមដានការរញ្ជួ..យដីរបស់ប្រទេសថៃ បានឲ្យដឹងថា ការរញ្ជួ..យចុងក្រោយបំផុតគឺមានកម្រិត ១.៧រ៉ិចទ័រ ហើយវាបានកើតឡើងនៅម៉ោង ៦:៣៧នាទីព្រឹក។ សូមបញ្ជាក់ថាចំណុចកណ្តាល នៃការរញ្ជួ..យដីនេះ គឺស្ថិតនៅក្នុងឃុំ Thung Yao ស្រុក Pai ខេត្តMae Hong Son ។ ប្រភព: The Nation

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។