តៃប៉ិ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមេសា (CNA)ថា គ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចទ័រ បានវាយប្រហារតំបន់ Yilan ភាគឦសាននៃកោះតៃវ៉ាន់ នៅវេលាម៉ោង៩៖៥៣នាទីព្រឹកថ្ងៃពុធ នេះបើយោងតាមរដ្ឋបាលអាកាសធាតុកណ្តាល (CWA) ។

យោងតាម CWA បានឱ្យដឹងថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានទីតាំងនៅទីប្រជុំជន Su'ao ក្នុងតំបន់ Yilan ចម្ងាយប្រហែល ១៥.៥ គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃសាលាស្រុក Yilan ក្នុងជម្រៅ ៧២.២ គីឡូម៉ែត្រ ។ មិនទាន់មានរបាយការណ៍ភ្លាមៗអំពីការខូចខាតដែលបណ្តាលមកពីការរញ្ជួយដីនៅព្រឹកថ្ងៃពុធនេះទេ។ រថភ្លើងល្បឿនលឿន (MRT) របស់ទីក្រុងតៃប៉ិ បានបន្ថយល្បឿនរថភ្លើងរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងការរញ្ជួយដីនេះ។

អាំងតង់ស៊ីតេនៃការរញ្ជួយដីដែលវាស់ឥទ្ធិពលជាក់ស្តែងនៃការរញ្ជួយគឺខ្ពស់បំផុតនៅក្នុងស្រុក Yilan និង Hualien County ជាកន្លែងដែលវាវាស់បានកំរិត ៤ នៅលើមាត្រដ្ឋានអាំងតង់ស៊ីតេ ៧ កម្រិតរបស់តៃវ៉ាន់។
CWA បាននិយាយថា ការរញ្ជួយដីនេះក៏បានវាស់ស្ទង់នូវអាំងតង់ស៊ីតេចំនួន ៣ នៅក្នុងទីក្រុង Taoyuan, New Taipei និង Taichung ក៏ដូចជានៅក្នុងស្រុក Nantou, Hsinchu និង Changhua ផងដែរ។
ការរញ្ជួយដីនៅថ្ងៃពុធនេះ កើតឡើងបន្ទាប់ពីការរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័រដែលបានវាយប្រហារប្រហែល ១៣០ គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃក្រុងYilan កាលពីយប់ថ្ងៃអង្គារ៏វេលាម៉ោង ១១.២៦នាទី យប់។ Source : focustaiwan / សម្រួលដោយ ៖ Aplus Tripz

