លោក ត្រាំ បានគំរា.ម ក្រុមហ៊ុន Taiwan Semiconductor Manufacturing ជាមួយនឹង "ពន្ធយក្ស" រហូតដល់ 100% ប្រសិនបើក្រុមហ៊ុនផលិតបន្ទះឈីបមិនសាងសង់រោងចក្ររបស់ខ្លួននៅអាមេរិក
ពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលជាធរមានហើយ គិតត្រឹមម៉ោង ១ រសៀល នាថ្ងៃពុធនេះ ដោយមិនមានប្រទេស ឬតំបន់ណាមួយពីជុំវិញពិភពលោក ត្រូវបានលើកលែងនោះទេ។ យ៉ាងណាមិញមិនត្រឹមតែប៉ុណ្ណោះស្ថាបនិក ពាក្យ "Kiss My Ass " លោក ដូណាល់ ត្រាំ បានធ្វើការគំរាមតៃវ៉ាន់នឹងយកពន្ធ 100%ពេញ ប្រសិនបើមិនផលិតបន្ទះឈីបរបស់ខ្លួននៅក្នុងទឹកដីសហរដ្ឋអាមេរិក។

ប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកបានគំរាម ក្រុមហ៊ុន Taiwan Semiconductor Manufacturing ជាមួយនឹង "ពន្ធយក្ស" រហូតដល់ 100% ប្រសិនបើក្រុមហ៊ុនផលិតបន្ទះឈីបមិនសាងសង់រោងចក្ររបស់ខ្លួននៅអាមេរិក។

លោក Trump បាននិយាយនៅក្នុងព្រឹត្តិការណ៍អាហារពេលល្ងាចដែលរៀបចំដោយគណៈកម្មាធិការសភាសាធារណៈរដ្ឋនៅពេលដែលលោកបានរិះគន់ច្បាប់ bipartisan CHIPS ដែលប្រធានាធិបតី Joe Biden បានចុះហត្ថលេខាក្នុងឆ្នាំ 2022។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។