នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាសម្តែងស្រី ម៉ានីតា បានបង្ហោះរូបថតបង្ហាញពីស្មានរបួសនៅលើផ្ទៃមុខ ដោយនាងបានអះអាងថាត្រូវបានតារាសម្តែងប្រុសសាច់ដុំលោក សន ពិសិដ្ឋ ប្រើហិង្សាលើរូបនាងរហូតមកដល់ពេលនេះនាងនៅតែមិនទាន់ទទួលបាននូវភាពយុត្តិធម៍នោះទេ ។

យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់តារាសម្តែង ម៉ានីតា នៅមុននេះបន្តិចបានរៀបរាប់ដូច្នេះថា ៖ «នាងខ្ញុំទើបបានសាលដីកាពីល្ងាចមិច 10.04.25 ពិសាលាឧទ្ធរណ៍ គឺជាក់លាក់ហើយ មិនមែនបន្ថយទោស ពី2ឆ្នាំ មកនៅសល់1ឆ្នាំទេ គឺព្យួរទោសជនល្មើសអោយរួចខ្លួនតែម្តង គឺមិនជាប់គុកសម្បីតែ1វីនាទី លោកចៅក្រម3នាក់កាត់ក្តី បានល្អណាស់ ជួយដល់ជនល្មើសអោយរួចទោសទាល់តែបាន ព្រោះជនល្មើសគេចខ្លួន4ឆ្នាំមកហើយ 2021»2025 មិនដែលចូលខ្លួន មកតាមការកោះហៅរបស់ច្បាប់ទេ ដល់ចូលមកប្តឹងខ្ញុំវិញ បែជាកាត់ក្តីអោយរួចខ្លួនទៅវិញ ចាំរួចចូលឆ្នាំសិនចាំខ្ញុំចេញបកស្រាយ ព្រោះខ្ញុំត្រូវទំនោលខុសត្រូវការងារ សង្រ្កានអោយអោយរួចចប់សិន បើអ្នកមិនបំពាន មិនប៉ះពាល់ មិនធ្វើបាបដល់ខ្ញុំ អោយខ្ញុំរិតតែឈឺចាប់ ខ្ញុំក៏មិននិយាយពីអ្នក តែការកាត់ក្តីដោយភាពអយុត្តិធម៍ បែបនេះចំពោះខ្ញុំ ដែរខ្ញុំជាជនរងគ្រោះ ត្រូវជនល្មើសវ៉ៃស្ទើស្លាប់ជាច្រើនដង មិនជួយរកភាពយុត្តិធម៍ដល់ខ្ញុំ បែជាកាត់ក្តី អោយជនល្មើសរួចខ្លួនទៅវិញ កាត់ក្តីអោយគេឈឺចាប់ក្តៅក្រហាយ ដោយបិទភ្នែក ខ្ទប់ត្រចៀក ដៃលើកកាន់បុិចសរសេរក្បត់ការពិតចឹងទៅរួច លោកគាំទ្រអោយមានអំពើហិង្សាលើស្ត្រី? ទើបកាត់ក្តីបែបនេះ? ទាំងដែលខ្ញុំមាន សាក្សី និងភស្ភុតាងគ្រប់គ្រាន់នៅចំពោះមុខច្បាប់? ខ្ញុំគឺមិនអាចទទួលយកបាននោះទ្បើយ ចង់ប្រាប់ទៅលោកចៅក្រមទាំង3 និងជនល្មើស ព្រមទាំងបក្សពួកថា ខ្ញុំពិតជាឈឺចាប់ណាស់ តែខ្ញុំ និងរកភាពយុត្តិធម៍ មកអោយខ្លួនឯងអោយខានតែបាន ទេវតាឆ្នាំថ្មីមានភ្នែក អំពើល្អ ភាពការពិត និងស្មោះត្រង់របស់ខ្ញុំ និងវ៉ៃបំបាក់កពួកមនុស្សអាក្រក់ ដែលធ្វើបាបកម្ម ទាំងភ្នែកស្រស់មកលើខ្ញុំបែបនេះ ទូរែកយកចុះកម្មពារមានពិត» ៕








