ព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជាកិត្តិយសជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
Heang
-

រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជាកិត្តិយសជូនឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលចិន ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ក្នុងដំណើរទស្សនកិច្ចជាលើកទី២ នៅកម្ពុជា ក្រោយរយៈពេល ៩ឆ្នាំ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) បានអរគុណចំពោះភាពជិតស្និទ្ធរបស់កម្ពុជា និងការផ្លាស់ប្តូរមិត្តភាពដែលមានរយៈពេលពីរសហស្សវត្សរ៍នៃប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ៕