នៅព្រឹកថ្ងៃទី១៩ មេសា ២០២៥ នេះម្ចាស់គណីយFacebook មួយមានឈ្មោះថា Rith Nich ដែលជាម្ចាស់ស្ថានីយប្រេងPTT បានធ្វើការបញ្ជាក់រឿងបុគ្កលិកខ្លួនដែលមានបញ្ហាជាមួយភ្ញៀវកាលពីពេលកន្លងទៅ ក្នុងនោះម្ចាស់គណីFacebook ខាងលើបានរៀបរាប់អមដោយសំណេរថា «ក្នុងនាមយើងខ្ញុំជាម្ចាស់ស្ថានីយ៏ប្រេង PTT នៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹលឈូ ខេត្តកំពត ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ 33 សូមបំភ្លឺជូនបងស្រីដែលបានអញ្ជើញមកចាក់ប្រេងនៅស្ថានីយ៏យើងខ្ញុំ ។

បុគ្គលិកនេះគឺជាបុគ្គលិកថ្មីដែលទើបចូលធ្វើការ ហើយស្ថានីយ៏យើងខ្ញុំបានបើកដំណើរការរយៈពេលជាងប្រាំមួយឆ្នាំមកហើយមិនដែលមានបញ្ហាបែបនេះនោះទេ ហើយក៏មិនដែលអោយបុគ្គលិកធ្វើអ្វីខុសពីគោលការណ៏ក្រុមហ៊ុននោះឡើយ ហើយក៏មិនដែលហាមមិនអោយបុគ្គលិករបស់យើងខ្ញុំមិនយកលុយរៀលនោះដែរ ។

ស្ថានីយ៏យើងខ្ញុំមានអ្នកគ្រប់គ្រងនៅទីនោះ បងស្រីអាចហៅអ្នកគ្រប់គ្រងមកសួរនាំពីបញ្ហាខាងលើនេះបាន មុននឹងបងបង្ហោះជាវីដេអូរដែលបងបានថត។ យើងខ្ញុំនិងធ្វើការជាមួយបុគ្គលិកនេះបន្ថែមទៀត ក្នុងករណីធ្វើខុសពីគោលការណ៏ក្រុមហ៊ុន យើងខ្ញុំនិងបញ្ឃប់គាត់ពីការងារ ។ 19.04.25» ៕
