បាត់ដំបង់៖ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥ មានការភ្ញាក់ផ្អើលមួយនៅចំណុចមាត់ទឹកស្ទឹងសង្កែមុខសាលាខេត្ត បាត់ដំបង ក្រោយមាននារីម្នាក់ មានទំនាស់ជាមួយនិងសង្សារក៏បានរត់ចុះទៅមាត់ស្ទឹង ភ្លាមនោះបុរសជាសង្សារឃើញដូច្នេះក៏រត់ចុះទៅជួយឃាត់ភ្លាមៗ ខ្លាចនារីម្នាក់នេះគិតខ្លីចង់បញ្ចប់ជីវិតរបស់ខ្លួន ។

យ៉ាងណាមិញក្រោយចុះទៅជួយឃាត់ភ្លាមនោះខាងស្រីមិនព្រមឡើងមកខាងលើនោះទេ ហេតុដូច្នេះហើយទើបមានការប្រទាញប្រទង់គ្នាមួយប្រាវ ។
ជាមួយគ្នានេះដែរ ក្រោយមានការសួរនាំំពីសំណាក់កម្លាំងសមត្ថកិច្ចនៅតំបន់នោះ នារីខាងលើបានប្រាប់ថា គាត់ជាសង្សារនឹងគ្នាមានទំនាស់នឹងគ្នា ហើយប្អូនស្រីបានចុះទៅឈរនៅមាត់ទឹកស្ទឹងសង្កែមុខសាលាខេត្ត បន្ទាប់មកបុរសជាសង្សារបានចុះទៅទាញខាងស្រីព្រោះខ្លាចគាត់លោតទឹកសម្លា.ប់ខ្លួនប៉ុន្តែខាងស្រីមិនព្រមឡើងមកក៏មានការប្រទាញគ្នា។
ប្អូនស្រីបានអោយដឹងថាសង្សារគាត់មិនបានប្រេីហិង្សាអ្វីឡើយគ្រាន់តែខាងបុរស(ជាសង្សារ)គាត់មានចេតនាចង់ទាញប្អូនស្រីឡើងមកលើវិញតែប៉ុណ្ណោះ ហើយមិនបានដាក់ពាក្យបណ្តឹងអីដែ៕



