ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ
សីហា
-

រាជធានីភ្នំពេញ, ថ្ងៃទី 1 ខែ ឧសភា ឆ្នាំ 2025 សេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជាបានជំរុញឱ្យអ្នកប្រើប្រាស់មានតម្រូវការស្មាតហ្វូនដែលប្រើប្រាស់បានយូរជាមួយនឹងមានថាមពលថ្មធំជាងមុន។ vivo បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតម្រូវការនេះជាមួយនឹង V50 Lite ដែលជាស្មាតហ្វូនក្នុងកម្រិតថវិកាដែលនឹងដាក់លក់ក្នុងពេលឆាប់ៗនេះនៅកម្ពុជាជាមួយនឹងពណ៌ Titanium Gold និង Phantom Black។ V50 Lite ដែលនឹងផ្តល់នូវភាពស្រស់ស្អាតនិងភាពជឿជាក់សម្រាប់អ្នកប្រើប្រាស់គ្រប់រូប។

vivo V50 Lite រួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបជាមួយនឹងភាពឆើតឆាយ ផ្តល់នូវបទ

ពិសោធន៍ដល់អ្នកប្រើប្រាស់ដែលមិនអាចប្រៀបផ្ទឹមបាន។

លក្ខណៈពិសេសរបស់ vivo V50 Lite រួមមាន៖

• ថ្មប្រើប្រាស់បានយូរ នឹង អាចផ្តល់ថាមពលថ្មដល់ឧបករណ៍ផ្សេងៗពេលកំពុងធ្វើដំណើរការ៖ បច្ចេកវិទ្យាថ្ម BlueVolt ផ្តាច់មុខរបស់ vivo ដំណើរការដោយថ្ម BlueVolt 6500mAh និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 90W ជាមួយនឹងអាយុកាលថ្ម 5 ឆ្នាំ រីករាយជាមួយ YouTube 27.4 ម៉ោង Standby 11 ថ្ងៃ លេងហ្គេម 10.5 ម៉ោង និង ការហៅទូរស័ព្ទបិទអេក្រង់ 26 នាទីខណៈថ្មត្រឹមតែ 1 % ប៉ុណ្ណោះ។

• ប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ ៖ ថតរូបដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹង 2x zoom Portrait និង Aura Light Portrait ដែលធ្វើឱ្យប្រសើរឡើងដោយមុខងារ AI ដ៏មានឥទ្ធិពលដូចជា AI Erase 2.0 និង AI Photo Enhance ។

• Slim & Lightweight Design: នៅកម្រាស់ត្រឹមតែ 7.79mm និង 196g, ការរចនាស្តើងបំផុតផ្តល់នូវផាសុកភាពនិងទំនើបសម្រាប់សកម្មភាពរបស់អ្នកទាំងអស់។

• ធន់បានល្អបំផុត ៖ វិញ្ញាបនប័ត្រភាពធន់កម្រិតថ្នាក់យោធា វិញ្ញាបនប័ត្រ SGS ធន់នឹងការធ្លាក់លំដាប់ផ្កាយ 5 ធានាបាននូវភាពជឿជាក់ដ៏រឹងមាំ។

• អេក្រង់ និងដំណើរការដ៏អស្ចារ្យ ៖ បំពាក់អេក្រង់ FHD+ AMOLED ទំហំ 6.77 អ៊ីញ ជាមួយនឹងអត្រា Refresh 120Hz កម្រិតភាពច្បាស់ 1080x2392 RAM 8GB អង្គផ្ទុកទិន្នន័យ 256GB និងឧបករណ៍បំពងសម្លេងស្តេរ៉េអូពីរ 400% សម្រាប់បទពិសោធន៍សំឡេងដ៏ពិរោះ។

សូមរង់ចាំការបើកដំណើរការជាផ្លូវការ និងស្វែងយល់ពីមូលហេតុដែល vivo V50 Lite គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃគំនិតច្នៃប្រឌិតនិងភាពស្រស់ស្អាតទាន់សម័យ។ កម្ពុជាត្រៀមខ្លួនសម្រាប់ស្មាតហ្វូនផ្លាស់ប្តូរហ្គេមនេះ!សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ vivo.com/kh