ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីតារាចម្រៀងស្រីសម្លេងផ្អែមអ្នកនាង មាស សុខសោភា បានចេញវិដេអូមួយឃ្លីបមានរយៈពេល១ម៉ោងជាង ដោយនាងបាននិយាយរៀបរាប់ពីរឿងរ៉ាវរកាំរកូសនៅក្នុងគ្រួសាររបស់នាង រវាងនាងជាមួយនិងស្វាមីរបស់នាងផងដែរ ។

យ៉ាងណាមិញបន្ទាប់ពីបានឃើញតារាចម្រៀង មាស សុខសោភា បានកំពុងតែជួបរឿងរ៉ាវបែកបាក់គ្នាបែបនេះ ស្រាប់តែតារាសម្តែងអ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះដូច្នេះថា ៖ «កុំមានការវិនិច្ឆ័យអ្វីទាំងអស់ នៅពេលដែលពួកយើងទាំងអស់គ្នាសុទ្ធតែមិនបានដឹងសាច់រឿងទាំងស្រុងឲ្យបាន 100% ។

ខ្ញុំគិតថាមនុស្សគ្រប់រូបសុទ្ធតែចង់បាននូវសេចក្តីសុខ ទាំងកាយទាំងចិត្ត និងធ្វើអ្វីគ្រប់យ៉ាងទាំងអស់ដើម្បីទទួលបាននូវសន្តិភាពផ្លូវចិត្ត សម្រាប់ខ្ញុំនៅតែគាំទ្របងស្រី នៅជាកម្លាំងចិត្តបងស្រីសូមឱ្យបងស្រីមានភាពរឹងប៉ឹងនៅក្នុងផ្លូវចិត្ត ហេីយពេលវេលានឹងបង្ហាញឲ្យបានឃើញច្បាស់ថាអ្វីខុសអ្វីត្រូវ អ្វីល្អអ្វីអាក្រក់ និងអ្វីសអ្វីខ្មៅ គាំទ្របងជានិច្ច រឹងមាំណាបងlove you my idol Meas Soksophea » ៕
