ក្រោយឃើញ មាស សុខសោភា កំំពុងមានបញ្ហាគ្រួសារ លោក មាស សុខរតនៈ ដែលជាបងប្រុសបង្កើត បានពោលទាំងឈឺចាប់ថាមិនចង់ឃើញប្អូនត្រឹមតែរូបថត លោកសុខចិត្ត...
Heang
-

ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីតារាចម្រៀងស្រីសម្លេងផ្អែមអ្នកនាង មាស សុខសោភា បានចេញវិដេអូមួយឃ្លីបមានរយៈពេល១ម៉ោងជាង ដោយនាងបាននិយាយរៀបរាប់ពីរឿងរ៉ាវរកាំរកូសនៅក្នុងគ្រួសាររបស់នាង រវាងនាងជាមួយនិងស្វាមីរបស់នាងផងដែរ ។

យ៉ាងណាមិញឃើញប្អូនស្រីរបស់ខ្លួនកំពុងតែជួបបញ្ហាបែបនេះស្រាប់តែបងប្រុសបង្កើតរបស់អ្នកនាង មាស សុខសោភា គឺលោក លោក មាស សុខរតនៈ នោះបានធ្វើការលើកឡើងទាំងឈឺចាប់ដូច្នេះថា៖ «ក្តីសុខរបស់មនុស្សម្នាក់ៗ មិនអាចកំណត់ដោយភ្នែករបស់យើងបាននោះទេអូនអើយ យើងមើលមិនឃើញថាវាមិនត្រូវ មិនល្អ មិនសម តែពេលនេះគ្នាកំពុងតែមានក្តីសុខក្នុងរូបភាពបែបនេះ ចឹងយើងត្រូវតែទទួលវាសិន ប្រសើរជាងបាត់បង់ប្អូនយើងដោយគ្មានថ្ងៃត្រឡប់។ បងសុខចិត្តមើលថែប្អូនឆ្កួតទៅថ្ងៃមុខ ប្រសើរជាងបង បានត្រឹមតែឈរមើលរូបថតប្អូនបង។ នេះជាអារម្មណ៍ពិតរបស់បង»។ 

លើសពីនោះ លោក មាស សុខរតនៈ ក៏បានសរសេរសារមួយបន្ថែមទៀតថា៖ «បើបងប្អូនជាខ្ញុំនោះ បងប្អូននឹងដឹងថាខ្ញុំឈឺចាប់កម្រិតណាជាក់ជាមិនខាននៅក្នុងដំណាក់កាលនេះ»៕