បានត្រឹមស្តាយ ! នារីវ័យក្មេងម្នាក់បានធ្លាក់ពីលើ ខុនដូរ ដោយមិនដឹងមូលហេតុ ខណៈមានគេបង្ហើបថានាងមានសង្សារជាជនជាតិចិន...
Heang
-

( ដំណឹងបឋម )៖ នេះជាដំណឹងដ៏គួរឲ្យរន្ធត់ចិត្តមួយបន្ទាប់ពីមាននារីវ័យក្មេងម្នាក់ឈ្មោះ តី អាយុជាង២០ឆ្នាំ បានធ្លាក់​ពីលេី​អគារខុនដូរ​ KS Residence យ៉ាងរន្ធត់បង្ករអោយមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលស្ថិតនៅលើផ្លូវ១០១​ សង្កាត់បឹងត្របែក​ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង១១:៣៥នាទីយប់​ ថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០២៥នេះ ។

​យ៉ាងណាមិញនារីដែលបាត់បង់ជីវិតខាងលើត្រូវបានគេស្គាល់ថាឈ្មោះ តី នាងគឺជាអ្នកបកប្រែនិងមានសង្សារជាជនជាតិចិន ហើយចំពោះការធ្លាក់ពីលើអគារខុនដូរយ៉ាងរន្ធត់មួយនេះគឺនៅមិនទាន់ដឹងពីមូលហេតុនោះទេថាធ្លាក់ដោយសារអ្វី  ដូច្នេះគឺមានតែរងចាំការសើបអង្គេតពីសំណាក់កម្លាំងសមត្ថកិច្ចតែប៉ុណ្ណោះ ។  

ជាមួយគ្នានេះដែរក្រោយទទួលបានដំណឹងមួយនេះធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងការសោកស្តាយជំនួសក្រុមគ្រួសារនៃសពជាខ្លាំងព្រោះថាមកត្រូវបាត់បង់ជីវិតកូនស្រីទាំងវ័យក្មេងបែបនេះ សួរថាតើឪពុកម្តាយណាអាចទទួលយកបានទៅ យ៉ាងណាក៏សូមចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសារនៃសពផង ៕