បង្គោលព្រំដែន កម្ពុជាថៃទើបតែ បោះបានចំនួន ៤៣ ទីតាំង ស្មើនឹង ៥៩% នៅឡើយទេ
Heang
-

ភ្នំពេញ ៖ អបអរសាទរខួប ២៥ ឆ្នាំ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក កម្ពុជាថៃ (១៤ មិថុនា ឆ្នាំ២០០០-១៤ មិថុនា ឆ្នាំ២០២៥) ដែលយើងហៅខ្លីថា MOU ឆ្នាំ2000។ MOU នេះចុះហត្ថលេខាដោយឯកឧត្តម វ៉ា គឹមហុង កាលនោះជាទីប្រឹក្សារាជរដ្ឋាភិបាលទទួលបន្ទុកកិច្ចការព្រំដែន ក្រោយមកជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន (ពីឆ្នាំ១៩៩៥-ដល់ខែ៩ ឆ្នាំ២០២៣)។ យោងតាម MOU ឆ្នាំ២០០០ នេះ កម្ពុជាថៃ បានឯកភាពលើបង្គោលព្រំដែនដែលបោះដោយគណៈកម្មការចម្រុះកំណត់ព្រំដែនបារាំងសៀមឆ្នាំ១៩០៨ ១៩០៩ និងឆ្នាំ១៩១៩ ១៩២០ បានចំនួន ៤៣ ទីតាំង ស្មើនឹង ៥៩% នៅសល់៣០ទីតាំង ស្មើនឹង៤១%ទៀតបន្តការពិភាក្សា។

ថ្ងៃនេះ គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរកម្ពុជាថៃ (JBC) នឹងជួបចរចាគ្នា ក្រោមការដឹកនាំដោយប្រធានថ្មីទាំងពីរប្រទេស ខ្ញុំសូមជូនពរឲ្យកិច្ចប្រជុំនេះ ប្រកបដោយផ្លែផ្កា នាំមកនូវយុត្តិធម៍ និងទទួលយកបាន៕ ប្រភព៖ ហ្វេសប៊ុក ឈ្មោះ Koy Pisey