រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា ថ្លែងថា ការកាត់ក្ដីរឿងព្រំដែននៅ ICJ មិនប្រាកដថា កម្ពុជាចំណេញទឹកដី ហើយក៏មិនប្រាកដថាភាគីថៃចំណេញឬខាតនោះដែរ
រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា ថ្លែងថា ការកាត់ក្ដីរឿងព្រំដែននៅ ICJ មិនប្រាកដថា កម្ពុជាចំណេញទឹកដី ហើយក៏មិនប្រាកដថាភាគីថៃចំណេញឬខាតនោះដែរ ពោលគឺវាអាចមានចំណេញ និង ខាត ប៉ុន្តែអ្វីដែលភាគីទាំងសងខាងទទួលបានគឺសន្តិភាព និងឯកភាពគ្នាលើព្រំប្រទល់នៃប្រទេសទាំងពីរ។

លោកបន្តថា បើភាគីថៃមានបំណងដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា គឺប្រហែលជាដោះស្រាយបញ្ហានេះពីមួយឆ្នាំទៅមួយឆ្នាំតាមរយៈយន្តការ JBC កន្លងមកហើយ។ ប៉ុន្តែ ថៃបានអាក់ខានជាមួយប្រទេសកម្ពុជាតាំងពីរឆ្នាំ ២០១២ ឬ ២០១៣ មកម៉្លេះ ហើយបញ្ហាចម្បងគឺបណ្ដាលមកប្រើផែនទីខុសគ្នា។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។