ស្របពេលប្រទេសថៃកំពុងបាក់មុខរឿងជនកំសាកដែលកងទ័ពថៃ បំភ្លៃថាជាអ្នកទេសចរ មិនមែនទាហានឈុតខ្មៅ បានលួចវាយមកលើមន្ត្រីយោធាកម្ពុជានៅប្រាសាទតាមាន់ធំកាលពីថ្ងៃអាទិត្យទី១៣ខែកក្កដាឆ្នាំ២០២៥នោះ ស្រាប់តែពេលនេះមានមេធាវីម្នាក់ចេញមុខគាំទ្រនិងធានាជួយផ្នែកច្បាប់លើជនកំសាក បើរូបគេទទួលទោសនិងគ្មានមេធាវី។

កងទ័ពជើងគោកថៃបញ្ជាក់ថា ជនដៃដល់ដែលលួចវាយទាហានកម្ពុជាគឺមានឈ្មោះ Sommai Srisukranan ជាភ្ញៀវទេសចរប៉ុណ្ណោះ។ រូបគេជាអតីតយោធាស្ម័គ្រចិត្ត បច្ចុប្បន្នកាន់តំណែងជាប្រធានក្លឹបយោធាស្ម័គ្រចិត្តចិត្ត Pak Thong Chai និងជាប្រធានបណ្តាញអតីតយុទ្ធជនខេត្ត Samut Sakhon។ ក្រោយហេតុការណ៍នោះ ជនកំសាកត្រូវបានមន្ត្រីថៃចាប់ខ្លួនបាន និងចាត់វិធានការផ្លូវច្បាប់។

ទោះបីជាយ៉ាងណាក៏ដោយ មេធាវីឈ្មោះ Kritsada Lohitdee ឬគេហៅថា Nobita បានចេញមុខជួយផ្នែកច្បាប់ដល់ Sommai ដោយបង្ហោះ Facebook ថា «ខ្ញុំមិនគាំទ្រអំពើហិង្សាទេ ប៉ុន្តែប្រសិនបើបុរសស្លៀកពាក់ខ្មៅដែលវាយទាហានកម្ពុជា ត្រូវបានកាត់ទោសមែន ខ្ញុំរីករាយនឹងផ្តល់ជំនួយផ្នែកច្បាប់»។
ក្រោយមក ក្នុងវីដេអូមួយដែលបង្ហោះបន្ទាប់ពីនោះ Nobita បញ្ជាក់ថា «បើបុរសឈុតខ្មៅនោះ គ្មានមេធាវី ទាក់ទងខ្ញុំមក ខ្ញុំរីករាយនឹងធ្វើមេធាវីរបស់អ្នក»។
ពាក់ព័ន្ធនឹងរឿងជនកំសាករូបនេះដែរ ក្នុងវីដេអូដែលថតបានខណៈពេលរូបគេលួចវាយទាហានកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា គេគឺជាទាហានឈុតខ្មៅ ដែលព្យាយាមបង្ករឿងលើកម្ពុជា ហើយការដែលកងទ័ពថៃ ចេញសេចក្តីថ្លែងការណ៍ថា ម្នាក់នោះជាទេសចរ គឺជាការបំភ្លៃសុទ្ធសាធ៕

