BREAKING៖ ថៃធ្លោយបាញ់គ្រាប់ផ្លោង«១០គ្រាប់»ចូលប្រទេសឡាវនៅតំបន់ត្រីកោណមាស ចាំមើល ឡាវ ឆ្លើយតបវិញអត់...
តាមការបញ្ជាក់ពីអ្នកនាំពាក្យកងទ័ពថៃ វិនថៃ ស៊ូវ៉ារី, គ្រាប់ទាំង១០ គឺធ្លាក់នៅម៉ោង៩:៤០នាទី ថ្ងៃទី២៤ខែកក្កដា។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះអះអាងថា កងទ័ពខ្លួនបានចាត់វិធានការយ៉ាងតឹងរ៉ឹងដើម្បីគ្រប់គ្រងការប្រើអាវុធនៅតាមតំបន់ព្រំដែន កុំឲ្យប៉ះពាល់ដល់ទីតាំងដែលមិនពាក់ព័ន្ធប្រតិបត្តិការយោធា។ មកទល់ពេលនេះ ប្រទេសឡាវ មិនទាន់បញ្ចេញប្រតិកម្មអ្វីទេ ប៉ុន្តែថៃបញ្ជាក់ថា ប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនងល្អជាមួយគ្នា៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។