នៅក្នុងគណនីហ្វេសប៊ុករបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញពីភាពសោកស្តាយ ដែលលោក ខៀវ សូ ដែលត្រូវជាឪពុករបស់ក្មេងប្រុសម្នាក់ ត្រូវបានជនជាតិវៀតណាម ធ្វើទារុនកម្មប្រើឧបករណ៍ឆក់ នោះ បានទទួលមរណៈភាពហើយ ដោយសារតែគ្រោះថ្នាក់ថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នៅខេត្តមណ្ឌលគិរី និងប្រពន្ធក៏ត្រូវបានស្លាប់នៅក្នុងគ្រោះថ្នាក់ដែរ។ នេះបើយោងតាមគណនីហ្វេសប៊ុក របស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy បានរៀបរាប់ថា "លោកខៀវ សូត្រូវជាឪពុកកុមារាសូ សំណាងដែលរងគ្រោះដោយការធ្វើទារុនកម្មប្រើឧបករណ៍ឆក់ នៅខេត្តមណ្ឌលគិរីនាពេលបន្លងទៅ ពេលនេះត្រូវបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នៅខេត្តមណ្ឌលគិរី ដូចប្រពន្ធរបស់គាត់ក៏ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដែ បន្សល់ទុកកូនៗកំព្រាចំនួនបួននាក់ ។"
ប្រភព៖ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy