កូនស្រីពៅសំណព្វចិត្តរបស់ម៉ាក់ ! ទោះបីជាកូនមិនបានជាប់ជ័យលាភីជា បវកញ្ញា លេខ១. លេខ២. ឫលេខ៣. ក៏ដោយ ក៏ជាមោតនះភាពរបស់កូនខ្មែរយេីងមួយរូបដែរ ដែលកូនមានកិត្តិយស់ បានជាប់ជា ( កញ្ញាដ៏ស្រស់ស្អាតក្នុងសំលៀកបំពាក់ប្រពៃណី ខ្មែរបុរាណ ) Miss Queen of the spar ២០១៨. នៅប្រទេសកូរ៉េខាងត្បូង ដែលត្រូវទទួលបានរង្វាន់លេីកទឹកចិត្តចំនួន $ ៥០០០. ( ប្រាំពាន់ដុលាអាមេរិក ) ( តែមិនទាន់បានទទួលប្រាក់រង្វាន់នេះ សូម្បីតែមួយសេននៅឡេីយទេ ) រីឯព័ត៍មានគឺ ស្ងាត់ឈឹង សូម្បីតែរូបថតមួយសន្លឹកក៏គេមិនបង្ហាញផង ! សូមអរគុណ ដល់បងប្អូនដែលបានថតរូបកូនស្រីខ្ញុំ ហេីយផ្ញេីរអោយខ្ញុំ ទោះបីរូបភាពថតតាមរយះទូរស៌ព្វមិនសូវច្បាស់ក៏ដោយ ព្រោះការថតក៏មានលក្ខណះបែងចែកដែរ ចង់ប្រាប់ថា៖ ហួសចិត្តរកអ្វីថ្លែងពុំបាន ហុឺ ! គួរអោយសោកស្ដាយបំផុត ដោយអ្នករៀបចំកម្មវិធីខ្វះសមត្តិភាពក្នុងការគ្រប់គ្រង និងដឹកនាំ ធ្វេីអោយក្មួយៗ បេក្ខនារីមួយចំនួនធំ សឹងតែទាំងអស់ មានភាពមិនសប្បាយចិត្ត គ្រៀវគ្រោត ទាំងការធ្វេីដំណេីរ ទាំងការស្នាក់នៅ ជាពិសេសការទទួលទានអាហារ មិនបានគ្រប់គ្រាន់ ៕
ប្រភព៖ So Pheary