វៀតណាតទៀតហើយ... កសិករម្នាក់ ៣គ្រួសារ នៅខេត្តស្វាយរៀង លក់ក្របី២ក្បាល និងគោ មួយក្បាល តំលៃជាង ២ពាន់ដុល្លារ​ ពេលយកលុយទៅទិញអីវ៉ាន់ ទើបដឹងថា...
-

ភ្នំពេញ៖ កសិករស្លូតត្រង់ ៣គ្រួសារ នៅខេត្តស្វាយរៀង បានលក់ក្របី២ក្បាល និងគោ ១ក្បាល ឲ្យជន​ជាតិ​វៀតណាមក្នុងតម្លៃជាង ២ពាន់ដុល្លារ ហើយត្រូវបានគេប្រគល់លុយក្លែងក្លាយឲ្យ ភ្លាមៗនោះម្ចាស់ក្របីមិនបានដឹងឡើយ ព្រោះពួកគាត់មិនធ្លាប់មានលុយដុល្លារកាន់ តែចុងក្រោយពេលគាត់យកលុយទៅវិញឥវ៉ាន់ ទើបដឹងថា ជាលុយក្លែងក្លាយ។

បន្ទាប់ពីដឹងថាចាញ់បោកជនជាតិវៀតណាម ជនរងគ្រោះទាំង ៣បានមកដាក់ពាក្យបណ្តឹងឈានដល់ការឃាត់ខ្លួនបុរសនោះនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការបន្ត។
ពលរដ្ឋខ្មែរជាម្ចាស់គោក្របី ដែលចាញ់បោកជនជាតិវៀតណាមនោះ ទី១.មានឈ្មោះ ស្រី ស៊ន់ អាយុ៥២ឆ្នាំ ទី២.ឈ្មោះ ស្រី វៀន អាយុ៦៥ឆ្នាំ និងទី៣.ឈ្មោះ ចាន់ សារឿន អាយុ៦៣ឆ្នាំ ហើយអ្នកទាំង៣ មានទីលំនៅភូមិវាល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភព៖ dara-news