ក្រឡាប់ឡានពេលកំពុងថត សំណាងល្អហើយ ដែលមិនបានបង្កអោយមានអ្នកគ្រោះថ្នាក់...(មានវីដេអូ)
-

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយរថយន្ត ford មួយគ្រឿង បានបួងចង្កូតខ្លាំងពេក ក៏ក្រឡាប់ផ្ងាជើង តែសំណងល្អដែលមិនបានបង្កគ្រោះថ្នាក់អ្វីនោះទេ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបរិវេណទីធ្លា ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្ក្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នេះបើយោងតាម គណនីហ្វេសប៊ុករបស់ អ្នកសារព័ត៌មាន អត់លុយ បានរៀបរាប់ថា "មិញៗនេះ កុំចេះតែហ៊ាន​ ក្រឡាប់ឡាន១​ ពេលថតកុន​ រថយន្តបើកលឿន បួងចង្កូតជ្រុលក្រឡប់ផ្ងារជើង មែនទែនតែម្ដង​ នៅផ្លូវ៦០ម៉ែត្រ​ ចាក់អង្រែក្រោម"។
មានវីដេអូ៖ ប្រភព៖ អ្នកសារព័ត៌មាន អត់លុយ