ស្វាម៉ីបោះបង់ភរិយាចោល ក្រោយរៀបការរួចបាន៤ឆ្នាំ តែ១ឆ្នាំក្រោយ នាងដើរមក រួចដកប្រាក់ដាក់អោយក៏ដើរចេញទៅ…….
ណារ៉ា
-

មានគូរស្នេហ៍មួយគូរ ភរិយាស្រលាញ់ប្ដីខ្លាំងណាស់ ឯប្ដីវិញក៏ស្រលាញ់ប្រពន្ធណាស់ដែរ។ទាំងពីរអ្នកស្រលាញ់គ្នាទៅវិញទៅមកពួកគេស្គាល់គ្នាពែលនៅមហាវិទ្យាល័យ ហើយបានរៀបការនិងគ្នាបាន4ឆ្នាំហើយ។ពួកគេជាមនុស្សរ៉ូមែនតិកណាស់ និយាយតែសំដីផ្អែមល្ហែមដាក់គ្នា។

ក្រោយរៀនចប់ពួកគេបានធ្វើការក្នុងទីក្រុងជាមួយគ្នា ទាំងពីនាក់គ្មានលុយសម្រាប់សន្សំទេ ណាត្រូវចំណាយថ្លៃផ្ទះ ណាថ្លៃចាយរាល់ថ្ងៃប្រាក់ខែពួកគេបានតែគ្រប់ប៉ុន្នោះ តែទោះជាយ៉ាងនោះក៏ពួកគេមានក្ដីសុខខ្លាំងណាស់។ពេលខ្លះភរិយាធ្វើការដល់ព្រលប់ ប្ដីមកពីធ្វើការមុន បើអាកាសធាតុត្រជាក់គាត់យកអាវរងាទៅទទួល ហើយបើមានភ្លៀងគាត់យកឆ័ត្រទៅទទួលប្រពន្ធ ប្រសិនបើពួកគេឃ្លានក៏នាំគ្នាស្រុះមីញ៉ាំនៅបន្ទប់។
ពួកគេគិតថានេះហើយជាសុភមង្គលដ៏ពិតប្រាកដ ដែលមិនអាចទៅរកនៅទីណាបានឡើយ ហើយពួកគេសង្ឃឹមថានិងមានកូនជាមួយគ្នា។តែនៅសុខៗរៀបការបាន4ឆ្នាំប្ដីក៏បានដួលសន្លប់នៅកន្លែងធ្វើការ ។ភរិយាបានដឹងក៏បន្ទោសថា««ម៉េចមិនចេះថែសុខភាព ចាំទៅពេទ្យពិនិត្យជាមួយគ្នា»» 1អាទិត្យក្រោយគាត់បានទទួលទូរស័ព្ទពីមន្ទីរពេទ្យអោយទៅយកលទ្ធផលពិនិត្យ។ពេទ្យបានប្រាប់គាត់ថាគាត់មានដុំសាច់ក្នុងខួរក្បាល ដុំសាច់បានរីកធំជាងកន្លះឆ្នាំហើយបើមិនធ្វើការវះកាត់ទេអាចមានគ្រោះថ្នាក់ដល់ជីវិត។ពេលនោះគាត់មានអារម្មណ៍ដូចធ្លាក់ពីលើមេឃ តែគាត់គិតថាខ្លួនជាប្រុសត្រូវតែទ្រាំអោយបាន។ ពេលមកដល់ផ្ទះភរិយាសួរថា««លទ្ធផលថាយ៉ាងម៉េចខ្លះ?»»ស្វាមីបានតែសើចហើយតបថា««ខ្ញុំជាប្រុសសុខភាពរឹងមាំទៅកើតអីបាននោះ ពេទ្យថាធ្វើការហត់ពេកទើបកើតខ្យល់ សំរាកបន្តិចទៅបាត់ហើយ»»ភរិយាសួរថា««ណាយកក្រដាស់លទ្ធផលមើលតិចមើល៍»»ប្ដីបន្តថា««មិនដឹងបាត់ទៅណាហើយ ចាំលើកក្រោយទៅសុំពីពេទ្យមកអោយមើល»»ភរិយាក៏មិនបានសង្ស័យបានតែរអ៊ូម្នាក់ឯង។
ចាប់ពីថ្ងៃនោះភរិយាគាត់ដូចជានៅមិនស្ងប់ក្នុងចិត្ត ក៏បានទាញទូរស័ព្ទតេទៅប្ដី ចំពេលប្ដីបានផ្ញើសារមកល្មម។គាត់បានណាត់ជួបភរិយានៅសួនសាធារណៈ ដែលជាកន្លែងពួកគេជួបគ្នាដំបូងគាត់មានរឿងនិយាយគ្នា។ ស្វាមីទៅដល់មុនហើយកំពុងតែហាត់និយាយជាមួយភរិយា តែពេលបានឃើញភរិយាបែរជានិយាយមិនចេញសោះ គាត់ចង់ប្រាប់ប្រពន្ធថា««ខ្ញុំឈប់ស្រលាញ់អ្នកហើយ តែការពិតគាត់ស្រលាញ់ប្រពន្ធខ្លាំងណាស់។ចុងក្រោយភរិយាបានដើរមក ប្ដីខំធ្វើចិត្តក្លាហានហើយនិយាយថា««ខ្ញុំឈប់ស្រលាញ់អ្នកហើយ!ចេញទៅ»» នាងបានទះគាត់មួយដៃ រួចដើរចេញទៅតែនាងមិនបានគិតថានេះជាថ្ងៃចុងក្រោយដែលនាងបានជួបមុខប្ដី ពេលមកដល់ផ្ទះនាងបានឃើញក្រដាស់លែងលះនៅលើតុ 5ឆ្នាំកន្លងមកនេះពួកគេមិនបានជួបមុខគ្នាទៀតឡើយ តាំងពីគាត់ចាកចេញដោយមិនមានពាក្យអធិប្បាយ និងគ្មានហេតុផលសោះ ស្វាមីក៏បាត់ទៅតែផែនដីនេះមូលណាស់ ថ្ងៃមួយគង់តែបានជួបគ្នា។ហើយថ្ងៃនោះរបស់ពួកគេក៏បានមកដល់ ប្ដីឃើញប្រពន្ធក៏ចំណាំបានភ្លាម នាងនៅតែស្អាតទោះជាមានស្នាមជ្រួញបន្តិចក៏ដោយ។ពេលបានឃើញមុខនាងគាត់មានកំលាំងចិត្ត នាងក៏បានដើរតំរង់មករកគាត់ គាត់ចង់រកកន្លែងពួនតែគ្មានកន្លែងនោះទេ។គាត់ខំអោនមុខក្រាបទៅនឹងដី នាងបានយកកាក់10បាតដាក់ក្បែរគាត់រួចដើចេញទៅ។
ពេលគាត់ចេញពីភរិយាឆ្នាំដំបូង គាត់បានប្រាប់ពីជំងឺដល់ឪពុកម្ដាយ ហើយទទួលយកការវះកាត់តាមពេទ្យណែនាំ ការព្យាបាលអស់រយៈពេល6ខែ។ក្រោយពីធូរស្រាលគាត់បានរកការងារធ្វើដើម្បីសន្សំលុយទៅរកភរិយាហើយអធិប្បាយគ្រប់យ៉ាង។តែក្នុងឆ្នាំទី3ជំងឺគាត់ក៏ត្រូវវះកាត់ម្ដងទៀត។ពេទ្យប្រាប់ថាភាគរយដែលជោគជ័យមានតិចណាស់ តែគាត់បានសម្រេចចិត្តវះកាត់ព្រោះចង់អោយជាដូចដើម ចង់នៅក្បែរភរិយាម្ដងទៀត។តែក្រោយមកពីរឆ្នាំគាត់បានវះកាត់ជាច្រើនដងតែមិនបានអោយគាត់ប្រសើរឡើងនោះទេ។គាត់អាយុតែ30ប៉ុន្នោះតែដូចមនុស្សជរា ដើរក៏មិនត្រង់ដែរមិនប្លែកដែលភរិយាមើលមិនស្គាល់។ ប្ដីបានយកកាក់10បាតនោះមកមើលរួចដកដង្ហើមធំ ដាក់ចូលទៅក្នុងហោប៉ៅអាវរួចនិយាយតិចៗថា««អូនសម្លាញ់»»រួចដើរទៅកៀនក្រលៀត។ភរិយាដូចជាមានអារម្មណ៍ធ្លាប់ស្គាល់ តែពេលបែររកមើលគាត់បានចេញទៅបាត់ហើយ។ទៅដល់ផ្ទះនាងបានយក ក្រដាស់លែងលះ ដែលរក្សាទុកច្រើនឆ្នាំ នាងមិនបានសញ្ញេទេ នាងរង់ចាំប្ដីត្រលប់មកវិញ ទោះជាវេលាយូរប៉ុណ្ណាក៏ដោយ នាងបានដំណឹងថាប្ដីមានជំងឺធ្ងន់រហូតបាត់បង់ជីវិត ឪពុកម្ដាយរបស់ប្ដីនាងបាននិយាយប្រាប់នាងថា««ស្វាមីនាងតស៊ូនឹងការព្យាបាលជម្ងឺច្រើនឆ្នាំណាស់តែមិនអាចយកឈ្នះបាន ទាល់តែគេបាត់បង់ជីវិតទៅ តែគាត់បានទុកកាក់10បាតដែលនាងធ្លាប់អោយរហូត»»ភរិយាក៏ចាំបានថាថ្ងៃនោះជាប្ដីរបស់ខ្លួនពិតមែន។ មិនដឹងថាគ្រប់គ្នានឺងរើសផ្លូវយ៉ាងណានោះទេតែយើងរើសផ្លូវជាភរិយាស្វាមីហើយត្រូវតែកាន់ដៃគ្នាគ្រប់កាលៈទេសៈ