ពងស្ងោរទឹកនោម..!ប្រពៃណីដ៏ចំលែករបស់ចិន ជាអាហារឆ្ងាញ់ពេញនិយម និងមានអត្ថប្រយោជន៍ចំពោះសុខភាព……….
រដូវស្លឹកឈើលាស់បានមកដល់នៅទីក្រុង Dongyang ខេត្ត Zhejiang ប្រទេសចិនប្រជាជនចាប់ផ្ដើមបរិភោគពងតាមរដូវកាល ជាពងដែលស្ងោរជាមួយនឹងទឹកនោមរបស់ក្មេងប្រុសបរិសុទ្ធ ភាសាចិនហៅថា Tongzi Dan មានន័យថា “boy egg”។
ទោះជាស្ដាប់ទៅដូចជាចំលែកនិងគួរអោយញញើតសម្រាប់អ្នកស្រុកដ៏ទៃតែសម្រាប់អ្នកស្រុក Dongyang គឺជាទំនៀមទំលាប់ដែលគេបានធ្វើរាប់រយឆ្នាំមកហើយ ពងស្ងោរទឹកនោមនេះអាចជួយបញ្ចុះកំដៅក្នុងរាងកាយ ធ្វើអោយសរសៃឈាមដំណើរការបានល្អ និងជួយបំបាត់ការចុករោយឈឺក្នុងរាងកាយទៀតផង។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។