ពិតជាអស្ចារ្យខ្លាំងណាស់...សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា សម្តេចនឹងជួយលើការចំណាយ សាងសង់ផ្ទះ របស់​អតីត​ តារា​សម្ដែង ចៅ ចាន់ណារី ខំសង់ស្ទើរតែពេញមួយជីវិត...
-

បើយោងតាម​ព័ត៌មាន​​ព្រឹក​នេះ​បាន​ឲ្យ​ដឹង​ថា ប្រមុខ​រាជ​រដ្ឋាភិបាលនៃប្រទេសកម្ពុជាគឺ សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានអះអាងថានឹង​រ៉ាប់​រង​ការ​ចំណាយ​លើ​ការ​សាង​សង់​បញ្ចប់​នូវ​ផ្ទះ​របស់​អតីត​ តារា​សម្ដែង ចៅ ចាន់ណារី ដែល​ចំណាយ​ពេល​យូរ​ហើយ នៅធ្វើមិន​ទាន់​ហើយរួច​រាល់ទៀត។

យើងខ្ញុំមិន​មាន​តួលេខ​អំពី​ការ​ចំណាយ​លើ​ការ​សាង​សង់​ទេ សុំមិនបញ្ជាក់ ប៉ុន្តែ​តាម​លោក ហេង ឡុង ស្ថាបនិក​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម គឺ​សម្ដេច​នាយក​រដ្ឋ​មន្ត្រី នឹង​រ៉ាប់រង​លើ​ការ​ចំណាយ​សម្រាប់​ដែល​នៅ​សល់​រហូត​ដល់​សំណង់​ផ្ទះ​ថ្ម​ជាប់​ផ្ទាល់​ដី​របស់​រៀម​ច្បង​សិល្បករ​រហូត​ចប់​ជា​ស្ថាពរ។
គួររំលឹកថា សំណង់​ផ្ទះ​ថ្ម​ផ្ទាល់​ដី របស់​លោក ចៅ ចាន់ណារី តាម​ប្រភព​ខាង​លើ​ដដែល បាន​សាង​សង់​អស់​រយៈ​ពេល​ប្រមាណ ១០​ឆ្នាំ​មក​ហើយ។ ទុន​លើ​ការ​ចំណាយ​សាង​សង់​កន្លង​មក គឺ​បាន​ពី​របរ​កាប់​អុស​លក់ និង​លក់​សំលៀកបំពាក់​ជជុះបន្តិចបន្តួច។ ប៉ុន្តែមួយ​រយៈ​ក្រោយ​មក អស់​លទ្ធភាព​ដោយ​សារ​សុខភាព​ទ្រុឌទ្រោម​ដោយ​ជំងឺ ទើប​សំណង់​ត្រូវ​ផ្អាក់ទុក​ចោល​កណ្ដាល​ទី​រហូត​មក​ដល់​បច្ចុប្បន្ននេះ៕
ប្រភព៖ srolanhnak