ចូលរួមត្រេកអរ...អាចារ្យធំ រំភើបចិត្តយ៉ាងខ្លាំងពេលឃើញប្រពន្ធសម្រាលកូនប្រុសឯកដោយសុវត្ថិភាព !
ណារ៉ា
-

ប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់មកហើយនូវឈ្មោះរបស់ អាចារ្យធំ នគររាជ ដែលជាបុគ្គលមួយរូបដែលលេចធ្លោខាងអភិរក្សសិល្បៈ មរតក វប្បធម៌ដូនតាខ្មែរដែលមានពីសម័យមុន ។

ដោយឡែកនៅថ្ងៃនេះដែរលោក អាចារ្យធំ នគររាជ សម្ដែងនូវក្ដីរីករាយយ៉ាងខ្លាំងបន្ទាប់ពីឃើញប្រពន្ធបង្កើតបានកូនប្រុសដ៏គួរអោយស្រលាញ់ម្នាក់សម្រាប់លោក ។
លោក អាចារ្យធំ នគររាជ បានរៀបរាប់ថា៖ «មិនមែនមិនចង់ធ្វើដូចគេ តែមនុស្សប្រុសម្នាក់នេះធ្លាប់បានប្រាប់អូនហើយថា ជីវិតបងក្ដៅណាស់ បេសកកម្មក្នុងសមរភូមិនេះ មិនដឹងត្រូវជាប់គុកច្រវាក់ រឺត្រូវគ្រាប់កាំភ្លើងដេកដួលលើផែនដីនេះថ្ងៃណានោះទេ រឿងអ្វីដែលបងបានគិតគឺមិនចង់អោយនរណាម្នាក់ក្ដៅក្រហាយដោយសារតែរូបបងឡើយ តែរឿងដែលបងមិនបានគិតដល់ហើយបានកសាងកំហុសយ៉ាងធ្ងន់នោះគឺ សុភមង្គលនៃផ្លូវចិត្តរបស់អូន។
កូនតូចហ្ហា! ថ្ងៃនេះកូនប្រុសបានបើកភ្នែកឃើញពិភពលោក ឃើញទឹកដីមហានគរដូនតាយើងហើយ ប៉ាពិតជាមានមោទកភាពខ្លាំងណាស់ចំពោះរូបកូនប្រុសប៉ា??❤?? តែកូនមានបានដឹងអត់ ថានៅពីក្រោយខ្នងនៃស្នាមញញឹមពេលនេះ គឺតាមពិត ប៉ារបស់កូនគឺជាជនចោលម្សៀតម្នាក់ទេ??? ព្រោះអី!!! រូបប៉ានេះគ្មានសមត្ថភាពដឹកដៃម៉ាក់កូនចូលរោងការធំដុំអោយបានខ្ពស់មុខដូចស្ត្រីដទៃទេ! ប៉ាក្រគ្មានទ្រព្យធនផ្ដល់ជូនម៉ាក់កូនអោយបានរស់សុខស្រួល! ប៉ាមានតែសម្បកខ្លួនជាមួយនឹងកេរ្តិ៍ឈ្មោះសម្អុយក្លែងក្លាយតែប៉ុណ្ណោះ!
ហើយអ្វីដែលហួសចិត្តនោះ គឺម៉ាក់កូនបានចាញ់បោកប៉ាប៉ាហើយ??? ព្រមស្ម័គ្របង្កើតកូនប្រុសម្នាក់ដ៏គួរអោយស្រលាញ់ជូនប៉ាដោយមិនយកថ្លៃឈ្នួល! និយាយទៅគឺប៉ាហ្នឹងប៉ិនបោកម៉ាក់កូនហ្មង! បោកអោយទៅផ្សារ ធ្វើម្ហូប ដាំបាយអោយប៉ាញាំ អ៊ុតខោអាវអោយប៉ាពាក់ រៀបចំគ្រែអោយប៉ាគេង អត់ដែលមានប្រាក់ខែអីទេ! រហូតមានពេលខ្លះប៉ាលួចទាក់ទងមីងៗនៅក្រៅទៀត???...ហឹម! តែម៉ាក់កូនអត់ខឹងប៉ាទេ ហើយថែមទាំងនិយាយថា “នៅផ្ទះយើងគឺប្ដីយើង នៅក្រៅប្ដីគេ” ហាសហា (មិនដឹងម៉ាក់ចង់ឌឺប៉ា រឺក៏ចង់ដុំថ្ម☠) ម៉ាក់កូនឯងសាំដែរហ្នឹង!!! អីចឹងហើយបានប៉ាចេះតែ...ចាំអង្កាលទៀត...???
ប៉ាសរសេរឡើងពាសវាលពាសកាលហើយនែ៎ សរសេរច្រើនពេកអត់យល់ខ្លួនឯងចង់បានន័យថាម្ដេច? សរុបទៅអរគុណប្រពន្ធសម្លាញ់ដែលព្រមធ្វើពុតជាចាញ់បោកប្ដីកំហូចម្នាក់នេះ ??? បងមិនហ៊ានសន្យាថាឈប់ទេអារឿងខូចហ្នឹង តែនឹងប្រឹងធ្វើអោយបានច្រើនគួរសមតាមកាលៈទេសៈ?។
សូមស្វាគមន៍បុត្រាមហានគរ(ជនពលីដើម្បីជាតិ) #សារម្យ_ធរណិន្ទ #កូនឯក ចូលខ្លួនមកដើម្បីរួមដំណើរក្នុងបេសកកម្មប្រយុទ្ធកម្ទេចភាពអវិជ្ជមាន បន្ត អភិរក្ស មរតក វប្បធម៌ដូនតាយើង #ខ្មែរ ជាមួយគ្នា ។
ខ្ញុំសរសេររឿងអត់ប្រយោជន៍ទេបងប្អូន អានហើយកុំគិតច្រើនពេកណា ព្រោះអីនៅតែជារឿងខ្ញុំដដែលហ្នឹង ??? អរគុណសម្រាប់ការរាប់អាន??????
ប៉ាសុំនិយាយឃ្លាចុងក្រោយថា៖ ចង្កៀងផ្ទះយើង ទុកអោយប៉ាជាអ្នកដុតបំភ្លឺ! រាប់ចាប់ពីពេលនេះតទៅ ប៉ានឹងប្រយុទ្ធដណ្ដើមយក #អាណាចក្រសុភមង្គល ជូនកូន និង ម៉ាក់របស់កូន ។ តែសំខាន់កូនទ្រាំនៅសិនទៅ ប៉ាមានតែផ្ទះស្បូវទេណាកូនប៉ា» ៕