លោកគ្រូចេះស្នេហ៍ស្នូកម្នាក់ ប៉ងរំលោភនារី ទៅធ្វើស្នេហ៍នោះ ដោយប្រាប់អោយនាងដោះ...
ខេត្តស្វាយរៀង ៖ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃ១៩ ខែមេសា ឆ្នាំ២០១៨ បុរសម្នាក់តាំងខ្លួនជាអ្នកសច្ចំ ល្បីខាងដាក់ស្នេហ៍ស្នូក ព្រោះតែមានជំនឿពេក នារីម្នាក់ត្រូវបានលោក គ្រូរូបនោះប៉ុនប៉ងចាប់រំលោភ ដែលហេតុការណ៍នេះបានកើតឡើង នៅភូមិព្រៃរលួស ឃុំចន្ត្រី ស្រុករមាសហែក ខេត្ត ស្វាយរៀង ។
បុរសដែលតាំងខ្លួនជាសច្ចំឈ្មោះ កឹម ស៊ាម អាយុ៣៣ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ ជនរងគ្រោះបានប្រាប់ថា នាងមានអាយុ២០ឆ្នាំ ហើយទៅរកគ្រូសច្ចំដែលមានបារមីនិងចេះទស្សទាយ ពីជោគវាសនា តែបែរជាអ្នកសច្ចំដាច់ដាបនោះប៉ុនប៉ងរំលោភសេពសន្ទវៈនាងទៅវិញ។ មុនពេលដែលលោកគ្រូចាប់ផ្តើមធ្វើស្នេហ៍អោយនាង លោកគ្រូបានប្រាប់នាងថា អោយនាងបែរខ្នងទៅរកគ្រូនោះ ហើយលោកគ្រូនោះយកដៃបេះទំពក់ឡេវអាវទ្រនាប់នាងចេញ រួចឱ្យបែរមុខទៅរកគ្រូវិញ ហើយគ្រូក៏បានលាត់អាវនាងឡើងលើ និងបានធ្វើសកម្មភាពច្របាច់ដោះ និងអឹមដោះ ដោយលោកគ្រូបាននិយាយថា នេះជាការបញ្ចូលស្នេហ៍ ។ នាងបានបន្តទៀតថា លោកគ្រូម្នាក់នោះបានចាប់នាងផ្តួលបម្រុងនិងចាប់រំលោភនាងទៅហើយ តែនាងរើបម្រះរួច ហើយក៏រត់រកសមត្ថកិច្ចអោយជួយតែម្តង។ បច្ចុប្បន្នលោកគ្រូនោះ ត្រូវបានសមត្ថកិច្ចចាប់យកមកសួរនាំ និងចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ៖ ចិត្រ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។