ចាប់រំលោភបងថ្លៃបានសម្រេច ចុងក្រោយមចូលដេកគុកស្អាត...
-

ព្រៃវែង៖ សមត្ថកិច្ចចាប់វាយខ្នោះបុរសម្នាក់ បានចាំប់រំលោភបងថ្លៃស្រីរហូតបានសម្រេច នៅលើងផ្ទះរបស់ខ្លួន ដែលអ្នកទាំងពីរបានរស់នៅជាមួយគ្នា ដែលហេតុការណ៍នេះបានកើតឡើង ភូមិ​ស្នែ​រាន​ ឃុំបឹង​ព្រះ​ ស្រុក​បាភ្នំ ខេត្តព្រៃវែង កាលពី​ថ្ងៃទី​២០​ ខែមេសា​ ឆ្នាំ​២០១៨​​។

ជ​នស​ង្ស័យ​ខាង​លើមានឈ្មោះ​ សាន រួន​ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំខាង​លើ បាន​ចាប់រំលោភ​សេពសន្ថវៈ​ទៅ​លើ​បងថ្លៃ​ស្រី​ ដែល​មាន​ឈ្មោះ​ យ ច.រ ភេទ​ស្រី ​អាយុ​៤៧​ឆ្នាំ​ រស់នៅ​លើ​ផ្ទះ​តែមួយ ​​ជាមួយ​​ជនរងគ្រោះ​មាន​សតិ​មិន​ប្រក្រតី ​(​មាន​ជំងឺ​សរសៃប្រសាទ)។ ក្រោយមក​ក្រុមគ្រួសារ​បានមក​ប្តឹង​សមត្ថកិច្ច​ ហើយ​ភ្លាមៗ​នោះសមត្ថកិច្ច​បាននាំខ្លួន​ជ​នស​ង្ស័យមក​សួរនាំ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភបងថ្លៃស្រីពិតមែន​។ បច្ចុប្បន្ន​ជន​ស​ង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ខេត្តព្រៃវែង ​ដើម្បីចាត់ការ​តាមច្បាប់៕ ដោយ៖ សុទ្ធ