មូលហេតុអីបានសមត្ថកិច្ចមិនហ៊ាន ចូលផ្ទះរបស់ឧកញ៉ា ហូ ចំរើន???...(មានវីដេអូ)
ភ្នំពេញ៖ ហិង្សាដែលបានបង្កឡើងដោយមន្ត្រីធំមានងារជាឧកញ៉ា ហូ ចំរើន ទាញកាំភ្លើងបាញ់ទៅលើប្រាំមួយប្រាំពីរគ្រាប់ឡើងលើបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅភូមិគ្រឹះរបស់លោកផ្ទាល់ ជាប្រធានបទមួយនៅតែក្តៅគកុក ខណៈអ្នកខ្លះថាពិត និងអ្នកខ្លះថា មិនពិត។
បើរយៈវីដេអូខាងក្រោយនេះ បានបង្ហាញថា រឿងនោះជាការពិត ព្រោះក្រោយផ្ទុះអាវុធគំរាមជនរងគ្រោះទាំង ៣នាក់ លោកឧត្តមសេនីយ៍ យិន គា បានរត់ទៅប្តឹងសមត្ថកិច្ច ដើម្បីឲ្យរើសសំបកគ្រាប់នៅភូមិគ្រឹះរបស់កូនប្រសារឧកញ៉ា ហូ ចំរើន ប៉ុន្តែភ្លាមៗនោះ សមត្ថកិច្ចមិនហ៊ានចូលទៅឡើយ។ ត្រង់ចំណុចនេះបានបង្កចម្ងល់ដល់មហាជនថែមទៀតថា «រំពេចនោះហេតុអ្វី? បានសមត្ថកិច្ចមិនហ៊ានទៅភូមិគ្រឹះ ហូ ចំរើន»។ ទោះជាយ៉ាងណាមហាជនមួយចំនួនបានលើកឡើងថា មិនត្រូវខ្លាចជនមានលុយនិងអំណាចឡើយ សមត្ថកិច្ចត្រូវយកច្បាប់មកអនុវត្ត កុំធ្វើបានតែទៅលើអ្នកតូចតាចឬក្រក្សត់នោះ គឺធ្វើយ៉ាងណាឲ្យមានភាពស្មើគ្នាក្នុងសង្គមទើបប្រជាជនគោរពស្រលាញ់សមត្ថកិច្ច។ មានវីដេអូ៖ ប្រភព៖ dara-news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។