ឃើញនាងមុជទឹក បង្ហាញសាច់សខ្ចីពេក ទ្រាំមិនបាន ចូលទៅចាប់រំលោភតែម្តង សំណាងល្អហើយដែល...
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៨និង០៩នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចពាងទឹក របស់ឈ្មោះ មៀច ម៉ុន ជនសង្ស័យម្នាក់ ប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅលើនារីម្នាក់ ស្ថិតក្នុងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ហន ហាន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ។ ចំណែកនារីរងគ្រោះឈ្មោះ អ ម.ក ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអនឡាញ ។ ជនសង្ស័យនិងនារីរងគ្រោះមានទីលំនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្កកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមានសំពត់ងូតទឹករបស់ព្រះសង្ឃ ពណ៌ស្លាទុំចំនួនមួយ ។ បើតាមប្រភពពីមន្រ្តីនគរបាល បានប្រាប់ថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានទៅងូតទឹកពាងនៅខាងមុខតូបដូនជីឈ្មោះ មាច សាម៉ុន ក្នុងវត្ដពាមមង្គល ដោយចងបំពុងស្លៀកសារ៉ុងកៅស៊ូ ក្រោយពេលងូតទឹករួច នារីរងគ្រោះពុំទាន់ផ្លាស់សម្លៀកបំពាក់នោះទេ ដោយនៅអង្គុយដុសធ្មេញ ខណៈនោះ ក៏មានជនសង្ស័យឈ្មោះ ហន ហាន បានប្រទះឃើញនារីរងគ្រោះកំពុងអង្គុយដុសធ្មេញ កបានយកស្បង់របស់ព្រះសង្ឃ ដោយបត់ជាបួនផ្នត់ រួចយកទៅគ្របលើក្បាលនិងមុខនារីរងគ្រោះ ហើយយកដៃខ្ទប់មាត់និងរិត.ក ភ្លាមនោះនារីរងគ្រោះបានរើបម្រាស់ រហូតត្រូវពាងទឹកបែកអស់មួយ និងដួលទៅលើភួក បណ្ដាលឲ្យកកិតក្បាលជង្គង់ស្តាំទៅលើថ្ម រងបួសស្នាមចំនួន២កន្លែង ,ស្នាមរបួសលើមេជើងស្តាំ១កន្លែង និងហើមបបូរមាត់ស្តាំ ក្រោយមកលោកយាយ ក៏បានចេញមកមើល ស្រាប់តែបានឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាព ក៏ស្រែកឆោឡោ រំពេចនោះជនសង្ស័យក៏បានដាក់មេប្រូចបានទៅ។ ក្រោយមកលោកយាយក៏បានមកដាក់ពាក្យបណ្តឹង បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖ ភក្តី
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។