ចឹងសោះបានជាប្រជាប្រិយភាព ឱក សុគន្ធកញ្ញា មិនបាក់ស្រុត !
ណារ៉ា
-

តារាចម្រៀងដ៏ល្បីមានប្រជាប្រិយមិនចេះបាក់ស្រុតជ្រកក្រោមផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា នៅតែទទួលបានការគាំទ្រពីប្រិយមិត្ត និងទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ។

បើនិយាយពីទេពកោសល្យសិល្បៈវិញ ឱក សុគន្ធកញ្ញា មិនត្រឹមតែមានទឹកដមសម្លេងពិរោះប៉ុណ្ណោះ ប៉ុន្ដែថែមទាំងទទួលបានចាប់អារម្មណ៍លើការសម្ដែងផងដែរ ព្រោះតារាចម្រៀងស្រីរូបនេះអាចដាក់អារម្មណ៍ និងមនោសញ្ចេតនាតាមបទចម្រៀងបានយ៉ាងល្អឥតខ្ចោះ ។
ក្រឡេកមើលការតុបតែងខ្លួនវិញម្ដង តារាស្រីរូបនេះចូលចិត្តសម្លេៀកបំពាក់បែបទាន់សម័យ ប៉ុន្ដែកម្រស្លៀកពាក់លេចលើលេចក្រោមណាស់ ។
ទាំងនេះហើយជាមូលហេតុដែលធ្វើអោយតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា មានប្រជាប្រិយមិនបាក់ស្រុត ព្រោះជាញឹកញាប់តែងសង្កេតឃើញកញ្ញាបង្ហោះរូបកម្មវិធីប្រគុំតន្រ្ដីមិនសូវដែលលោះយប់ឡើយ ៕