តាកែវ៖ លោក ដួង សុខគា ដែលគ្រប់មជ្ឈដ្ឋានស្គាល់ច្បាស់ថា ជាសិល្បករពហុជំនាញទាញដោយសំនួនវោហារស័ព្ទ ចាប់តាមក្បូនកំណាព្យកាព្យឃ្លោងយោងដោយចំណេះដឹងអក្សរសាស្រ្តខ្មែរ ស្រាប់តែធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមនិងវិថីសិល្បៈផង ពីសារប្រកាសអំពាវនាវរកបុរសម្នាក់ជាសម្លាញ់របស់លោកតាំងពីរៀនថ្នាក់បឋមលុះជាប់ជាគ្រូបង្រៀន ។ បង្ហាញពីសារបង្ហាញពីការរក្សាជំហ៊ មិត្តភក្កិល្អ ទោះពេលនេះលោក ក៏ ក្លាយជាតារាសិល្បៈ លើសពីងារពហុជំនាញ ក៏មានអ្នកខ្លះថា លោក ក៏ជាអ្នកចម្រៀងអាយ៉ៃ ស្នង លោកតា ព្រហ្មម៉ាញផងនោះ លោក ដួង សុខគា ក៏បានបង្ហាញរូបថតបុរសជាមិត្តរបស់លោក ភ្ជាប់មកជាមួយ សាររៀប រាប់ដែលមហាជនមិននឹកស្មានដល់។ ដោយសារនោះ លោក សុខគា រៀបរាប់ថា « គាត់ឈ្មោះ ញាល់ នួន បែក គ្នាម្ភៃឆ្នាំហើយ»។ ក្នុងសារនោះ លោក សុខគា ក្លាយជាតារាចម្រៀងនិង ពិធីរល្បីរូបនេះក៏បាន ពោល បន្តថា« និយាយរួមតាំងពីចេញពីវិទ្យាល័យសម្តេចឪតាកែវ។
កាលនៅរៀនជីវិតគាត់កម្សត់ណាស់ ដើរស៊ីឈ្នួលរែកដី, ចងសន្ទូច, ធ្វើអន្លង់, ដកស្ទូង យកលុយមករៀន។ ពេលនោះគាត់ជាសិស្សពូកែម្នាក់, ហើយក៏បានប្រឡងជាប់ជាគ្រូបង្រៀន»។ ក្នុងសារដែលរៀបរាប់ពីជីវិតមិត្តសម្លាញ់ ដ៏គួរឲ្យមហាជនជក់ចិត្តនិងយកជាគំរ៉ូតាម ក្នុងនាមជាក្មេងចេះទ្រាំនិងការតស៊ូនោះ តែអ្វីដែលធ្វើឲ្យមហាជនក៏រឹតតែក្តុកក្តូលអាណិតដល់មិត្តភក្កិលោកសុខគា បន្ថែមលើជីវិតកម្សត់ ។ ខណៈ សុខគា បែរបានជាបង្ហាញថា « ពេលដែលចេញបង្រៀនមិនទាន់ទាំងបានប្រាក់ខែផងគាត់ក៏ក្លាយជាបែបនេះ(បាត់បង់សតិ) មិនក្រោមដប់ឆ្នាំទេ។ គាត់ត្រេចចរគ្រប់ទិសទី អាស្រ័យជីវិតដោយវត្តឬញាតិមិត្តអាណិតមេត្តា។ ពេលនេះគាត់ក៏មិនដឹងដើរទៅដល់ណា»។ ក្នុងនោះដែរ លោក សុខគា មិនរើសអើលនិងមិនភ្លេចអនុស្សាវរីយ៍ជាមួយមិត្តភក្កិដែលបាត់បង់សតិនោះលោកបង្ហាញថា« ក្រុមអតីតសិស្សវិទ្យាល័យសម្តេចឪ(តាកែវ) មានគម្រោងជួយគាត់ តែរកគាត់មិនទាន់ឃើញ។ បងប្អូនណាបានឃើញគាត់ដូចក្នុងរូបថតជួយផ្តល់ព័ត៌មានមកខ្ញុំផងតាមរយៈលេខទូរស័ព្ទខ្ញុំ០៧៨ ៧៧៧ ៥៨១៕ ប្រភព៖ dara-news