ទៀតហើយ... ទីតាំង​ផលិត​ទឹកម្ទេស ទឹកសៀង និង​ប្រេងខ្យង ដែលបង្កអោយមានផលប៉ះពាល់ដល់សុខភាព ខណៈពេលនេះត្រូវបាន...
-

ភ្នំពេញ៖ បន្ទាប់ពី​ទទួលបាន​សំណូមពរ​ពី​បងប្អូន​ប្រជាពលរដ្ឋ និង​មានការ​បញ្ជា​ផ្ទាល់​ពី​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ រួចមក លោក ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរងខណ្ឌ បាន​ដឹកនាំ​មន្ត្រី​ជំនាញ អង្គភាព​មន្ទីរ​ពាក់​ព​ន្ធ័ ចុះ​ត្រួតពិនិត្យ ទីតាំង​ផលិត ទឹកម្ទេស ទឹកសៀង និង​ប្រេងខ្យង ដែល​បង្ក​ការប៉ះពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុមទី ៧ ភូមិ​ឬ​ស្សី ៣ សង្កាត់ ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ រហូត​បិទ​ជា​បណ្តោះអាសន្ន​តែម្តង កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៨។ នៅទីតាំង​ផលិត​ទឹកម្ទេស ទឹកសៀង និង​ប្រេងខ្យង ដែល​កន្លងមក​គណៈកម្មកា​រ​ចម្រុះ រួមទាំង​មន្ត្រី​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ លើ​ផលប៉ះពាល់ តាំងពី​ថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៧ ម្តង​រួចមកហើយ ដោយ​ទុក​រយៈពេល៦០ថ្ងៃ ក្នុងការ​រុះរើ និង​ប្តូរ​ទីតាំង​ថ្មី ក្រោយ​មន្ត្រី​ជំនាញ និង​បច្ចេកទេស​បាន​រកឃើញ​ផលប៉ះពាល់ មាន៦ចំណុច ដូចខាងក្រោម៖ ទី១៖ ចំហាយ​ទឹកម្ទេស ចេញពី​ឡ​តិ៍​ចំហុយ បង្ក​ជា​ក្លិន ឈួ​ល​ខ្លាំង ស្ទើរ​ទ្រាំ​ពុំបាន​ដល់​អ្នករស់នៅ​ជិតខាង រហូត​កន្លងមក​ធ្លាប់ មាន​អ្នក​ឈឺ​ជា​បន្តបន្ទាប់ ព្រោះតែ​សុខភាព​ខ្សោយ មិនអាច​ទ្រាំទ្រ​ក្លិនឈួល​នេះ​បាន ។ ទី២៖ អំ​រែង​ភ្លើង​ហ៊ុយ​ចេញពី​ឡ​តិ៍​ចំហុយ ហុយ​ចូល​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ទី៣៖ សម្លេង​រ៊ឺ​ម៉ក​ម៉ូតូ​ដឹក​អីវ៉ាន់ ពុំមាន​ស៊ី​មាំ​ង​ត្រឹមត្រូវ ទី៤៖ កម្មករ​ដាក់​ឥ​វ៉ាន់​ពេលយប់ មាន​សំលេង​រំខាន​ស្រែក​ឡូឡា​ដល់​អ្នកជិតខាង។ ទី៥៖ មិនមាន​ស្តង់ដា​ផលិត​តាម​បទដ្ឋាន​បច្ចេកទេស​បាន​ត្រឹមត្រូវ ទី៦៖ យានយន្ត​ចត​ដឹក​ផលិតផល ចត​លើផ្លូវ​បង្ក​ការស្ទះ​ចរាចរណ៍។ បើតាម​លោក​អភិបាលរងខណ្ឌ បន្ទាប់ពី​ត្រួតពិនិត្យ​រួចមក ក្រុមការងារ និង​មន្ត្រី​ជំនាញ បានទទួល​ការដឹកនាំ​ផ្ទាល់​ពី​លោក ពេជ្រ កែវ​មុនី តម្រូវ​ឲ្យ​បិទ​អាជីវកម្ម ផលិត​ទឹកម្ទេស ទឹកសៀង មិន​ឲ្យ​ប្រកប​អាជីវកម្ម​ទៅ​ពេលខាងមុខ ទៀត​ត្រឹម​ថ្ងៃ​សុក្រ​ទី២៧ ខែមេសា ឆ្នាំ២០១៨ ជា​ស្ថាពរ​តែម្តង។ ម្ចាស់​អាជីវកម្ម ឈ្មោះ សេង រដ្ឋា បាន​ឯកភាព​បិទ និង​រុះរើ មិន​ឲ្យ​ហួស​ពីថ្ងៃ​សុក្រ តាម​ការស្នើសុំ​របស់​អា​ជ្ញា​ធរ​ខណ្ឌ និង​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ពាក់​ព័ន្ធ​ឡើយ៕

ប្រភព៖ ហេងលី